ឃាតករសម្ងាត់រដូវក្តៅ៖ មគ្គុទ្ទេសក៍សំខាន់របស់អ្នកក្នុងការបង្ការ និងកម្ចាត់ជំងឺ Heatstrok - Vejthani Hospital | JCI Accredited International Hospital in Bangkok, Thailand.

អត្ថបទសុខភាព

ឃាតករសម្ងាត់រដូវក្តៅ៖ មគ្គុទ្ទេសក៍សំខាន់របស់អ្នកក្នុងការបង្ការ និងកម្ចាត់ជំងឺ Heatstrok

Share:

ដោយសារតែកំដៅរដូវក្តៅកាន់តែក្តៅខ្លាំង ហានិភ័យនៃជំងឺ Heatstroke ក៏កាន់តែកើនឡើងដូចគ្នា។ ភាពអាសន្នផ្នែកវេជ្ជសាស្ត្រនេះកើតឡើងនៅពេលដែលប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពរបស់រាងកាយបរាជ័យ ដែលនាំឱ្យសីតុណ្ហភាពផ្នែកកណ្តាលនៃរាងកាយមានកម្រិតខ្ពស់រហូតដល់មានគ្រោះថ្នាក់។ ប្រសិនបើ​មិន​បាន​ព្យាបាល​ទេ ជំងឺ​ Heatstroke ​អាច​មាន​លទ្ធផល​ធ្ងន់ធ្ងរ​រហូត​ដល់​ប៉ះពាល់ដល់អាយុជីវិត។

លោកវេជ្ជបណ្ឌិត Dr. Jirapat Lohpratana ឯកទេសផ្នែកវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យវេជ្ជថានី មានប្រសាសន៍ថា ជំងឺ Heatstroke គឺជាជំងឺដែលរកឃើញច្រើនបំផុតក្នុងរដូវក្តៅដោយសារតែការប៉ះពាល់ពីកំដៅខ្លាំងពេក។ កំដៅខ្លាំងនេះធ្វើឱ្យសីតុណ្ហភាពរាងកាយកើនឡើងដល់កម្រិតគ្រោះថ្នាក់គឺលើសពី ៤០ អង្សាសេ។ រាងកាយមិនអាចកែតម្រូវនិងគ្រប់គ្រងសីតុណ្ហភាពខាងក្នុងរាងកាយបាន ធ្វើឪ្យចរន្តឈាមនិងប្រព័ន្ធសរសៃប្រសាទបញ្ឈប់ភ្លាមបាន។

នៅពេលដែលសីតុណ្ហភាពរាងកាយកើនឡើងខ្ពស់រហូតមិនអាចគ្រប់គ្រងបាន និងចាប់ផ្តើមមានរោគសញ្ញាខុសប្រក្រតី ដូចជាមិនបែកញើសបើទោះបីជាអាកាសធាតុក្តៅខ្លាំងក៏ដោយ មានអារម្មណ៍ស្រេកទឹកខ្លាំង បាត់បង់ស្មារតី ឈឺក្បាល នឿយហត់ អស់កម្លាំង ថប់បារម្ភ ចង្អោរ ក្អួត ចង្វាក់បេះដូងលោតញាប់ ដង្ហក់ និងស្បែកក្រហម។ នៅពេលដែលមានរោគសញ្ញាទាំងនេះកើតឡើង សូមឈប់សម្រាកភ្លាមៗ និងពិសារទឹកឱ្យបានច្រើន ដើម្បីរាងកាយមិនខ្វះជាតិទឹក ទោះជាយ៉ាងណាក៏ដោយ ជំងឺ Heatstroke អាចព្យាបាលបែបបឋមបាន ដើម្បីកាត់បន្ថយសីតុណ្ហភាពរាងកាយ នាំអ្នកជំងឺទៅកន្លែងដែលមានម្លប់ត្រជាក់ និងមានខ្យល់ចេញចូលបានល្អ ហើយឱ្យអ្នកជំងឺដេកផ្ងារ លើកជើង និងត្រគាកឡើង ដោះសម្លៀកបំពាក់ចេញ និងដោះយករបស់ដែលមិនចាំបាច់ចេញ ប្រើកង្ហាររំសាយកម្ដៅ និងកន្សែងសើមមកជូតលើកញ្ចឹងក ក្រោមក្លៀក និងក្បាល ចាក់​ទឹក​ត្រជាក់​ទៅ​លើ​រាង​កាយ ដើម្បី​បន្ថយ​សីតុណ្ហភាព​ក្នុង​ខ្លួន​យ៉ាង​ឆាប់​រហ័ស បន្ទាប់មក​នាំ​អ្នកជំងឺ​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ រឿងសំខាន់គឺមិនត្រូវមើលរំលងរោគសញ្ញាទាំងនេះនោះទេ ព្រោះវាអាចបណ្តាលឱ្យមានការកន្ត្រាក់ពីកម្ដៅខ្ពស់ ប្រកាច់ គាំងបេះដូង និងអាចប៉ះពាល់ដល់អាយុជីវិត។

មនុស្សចាស់ កុមារ អ្នកដែលមានការគេងគ្រប់គ្រាន់ មនុស្សស្រវឹង បុគ្គលដែលធ្វើការក្នុងបរិយាកាសក្តៅនិងសើម កីឡាករ និងអ្នកដែលមានជំងឺប្រចាំកាយ ដូចជា ធាត់ ជំងឺបេះដូង និងលើសឈាម ប្រឈមនឹងហានិភ័យនៃជំងឺ Heatstroke។

លោកវេជ្ជបណ្ឌិត Dr. Jirapat Lohpratana បានពន្យល់ថា សកម្មភាពដ៏ល្អបំផុតសម្រាប់ជំងឺ Heatstroke គឺការស្នាក់នៅក្នុងផ្ទះក្នុងអំឡុងពេលដែលមានសីតុណ្ហភាពខ្ពស់បំផុតនៅខាងក្រៅ និងជៀសវាងការចេញទៅក្រោមពន្លឺព្រះអាទិត្យ។ ប្រសិនបើអាចធ្វើបាន សូមរៀបចំកាលវិភាគសកម្មភាពដែលត្រូវចេញក្រៅអំឡុងពេលព្រឹកព្រលឹម ឬពេលល្ងាច ជៀសវាងភេសជ្ជៈដែលអាចបណ្តាលឱ្យខ្សោះជាតិទឹកដូចជាភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនដូចជាស្រាបៀរ ស្រា និងកាហ្វេ ព្រោះអាចបណ្តាលឱ្យបាត់បង់ជាតិទឹកយ៉ាងខ្លាំងពីរាងកាយតាមរយៈទឹកនោម។ កុមារ មនុស្សចាស់ និងអ្នកដែលមានជំងឺប្រចាំកាយ គួរតែប្រុងប្រយ័ត្នជាពិសេសក្នុងកំដៅខ្លាំង និងជៀសវាងការនៅម្នាក់ឯង។ ត្រូវពិសារទឹកឱ្យបានគ្រប់គ្រាន់ពេញមួយថ្ងៃ ជាពិសេសពីរទៅបួនកែវក្នុងមួយម៉ោង ពេលហាត់ប្រាណ ឬអំឡុងពេលសកម្មភាពខ្លាំងៗ។ ស្លៀកសម្លៀកបំពាក់រលុងៗដែលអាចឱ្យខ្យល់ចេញចូលបាន។ ប្រសិនបើអ្នកត្រូវចំណាយពេលច្រើននៅខាងក្រៅ សូមប្រើពាក់មួកនិងវ៉ែនតាខ្មៅដើម្បីការពារ។ ជំងឺ Heatstroke អាចការពារបានយ៉ាងងាយស្រួលដោយរក្សារបៀបរស់នៅដែលមានសុខភាពល្អ និងប្រកាន់ខ្ជាប់នូវវិធានការបង្ការដែលបានណែនាំ។

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់,​​ សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលវេជ្ជសាស្ត្រផ្ទៃក្នុង, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating