ជំងឺបេះដូងលោទខុសចង្វាក់មានច្រើនប្រភេទ។ ប្រភេទដែលរកឃើញច្រើនបំផុតនោះគឺ ជំងឺចង្វាក់បេះដូងលោទខុសប្រក្រតីនៅថតបេះដូងខាងលើ ដែលអ្នកជំងឺច្រើនជាង ៥០ភាគរយ តែងតែមិនមានរោគសញ្ញាខុសប្រក្រតី ធ្វើឪ្យទទួលការព្យាបាលយឺត និងថែមទាំងបង្កើនហានិភ័យនៃការខ្ពស់ជាងមនុស្សទូរទៅប្រហែល ១,៥-៣,៥ដង។
ជំនួយការសាស្ត្រាចារ្យវេជ្ជបណ្ឌិត DR. SARAWUTH LIMPRASERT វេជ្ជបណ្ឌិតជំងឺបេះដូងនិងសរសៃឈាម ឯកទេសផ្នែកសរីរវិទ្យាអគ្គិសនីបេះដូង នៃមន្ទីរពេទ្យវេជ្ជថានី បានពន្យល់ថា ជំងឺចង្វាក់បេះដូងលោទខុសប្រក្រតីនៅថតបេះដូងខាងលើ ឬ Atrial Fibrillation គឺជាជំងឺបេះដូងលោតខុសប្រក្រតីដែលរកឃើញច្រើនបំផុត ដោយមកពីការធ្វើការខុសប្រក្រតីនៃជំងឺបេះដូងថតខាងលើ បង្កឪ្យបេះដូងលោទជាចង្វាក់មិនស្មើគ្នា ដែលជាញឹកញាប់តែងធ្វើឪ្យបេះដូងលោទលឿនខុសប្រក្រតី។
ជាងពាក់កណ្តាលនៃអ្នកជំងឺនឹងមិនមានរោគសញ្ញា ដែលនាំទទូលបានការព្យាបាលយឺតបាន។ ទោះជាយ៉ាងណាក៏ដោយ ចំពោះអ្នកជំងឺមួយចំនួន អាចរោគសញ្ញានៃជំងឺ រួមមាន ញ័រទ្រូង ល្ហិតល្ហៃ វិលមុខ អស់កម្លាំង ឈឺទ្រូង និងកើតភាពស្មុគស្មាញអំឡុងពេលបេះដូងថតខាងលើលោតញាប់បាន រោគសញ្ញាទាំងនេះអាចមានចាប់ពី កម្រិតស្រាលដែលមិនប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃ រហូតដល់មានសភាពធ្ងន់ធ្ងររហូតដល់អ្នកមិនអាចធ្វើសកម្មភាពធម្មតាក្នុងជីវិតប្រចាំថ្ងៃបានទេ។
កត្តាហានិភ័យនៃ ជំងឺចង្វាក់បេះដូងលោទខុសប្រក្រតីនៅថតបេះដូងខាងលើ ដែលរកឃើញញឹកញាប់បំផុតរួមមាន:
- អាយុកាន់តែច្រើន ត្រូវបានគេចាត់ទុកថាជាកត្តាហានិភ័យរកឃើញញឹកញាប់បំផុត
- ជំងឺលើសសម្ពាធឈាម
- លើសទម្ងន់ ឬជំងឺធាត់
- ជំងឺទឹកនោមផ្អែម
- ជំងឺខ្សោយបេះដូង
- ជំងឺត្បៀតសរសៃឈាមបេះដូង
- ជំងឺក្រពេញទីរ៉ូអ៊ីត
- ជំងឺគេងស្រមុក
- ជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ
- ការទទួលទានគ្រឿងស្រវឹង
- ការជក់បារី
ការត្រួតពិនិត្យសុខភាពមានសារៈសំខាន់ណាស់ ព្រោះធ្វើឪ្យអ្នកជំងឺអាចទទួលបានការព្យាបាលទាន់ពេលវេលា បន្ថែមពីលើការទទួលបានការពិនិត្យសុខភាពជាប្រចាំ ការពិនិត្យដោយប្រើបច្ចេកវិទ្យាពាក់លើខ្លួននាពេលបច្ចុប្បន្ន មិនថាជានាឡិកា ឬឧបករណ៍ឯកទេស អាចពិនិត្យរកការធ្វើការនៃ ជំងឺចង្វាក់បេះដូងលោទខុសប្រក្រតីនៅថតបេះដូងខាងលើ (Atrial fibrillation) បានទោះបីជាយ៉ាងណាក៏ដោយ អ្នកគួរតែទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត ដើម្បីបញ្ជាក់ពីរោគវិនិច្ឆ័យ និងការព្យាបាលជាប្រចាំ។
ការធ្វើរោគវិនិច្ឆ័យនៃជំងឺបេះដូង Atrial fibrillation វេជ្ជបណ្ឌិតនឹងធ្វើការវិនិច្ឆ័យដោយផ្អែកលើរោគសញ្ញារបស់អ្នកជំងឺ ប្រវត្តិវេជ្ជសាស្ត្រ ការពិនិត្យរាងកាយ ពិនិត្យជីពចរ ចង្វាក់បេះដូង ការធ្វើតេស្តមន្ទីរពិសោធន៍ផ្សេងៗ ដូចជា ការពិនិត្យភាពស្លេកស្លាំង ខ្សោយតម្រងនោម និងពិនិត្យមុខងារក្រពេញទីរ៉ូអ៊ីត និងអាចមានការណែនាំសម្រាប់ការធ្វើរោគវិនិច្ឆ័យ និងការពិនិត្យបន្ថែមដោយប្រើបច្ចេកវិទ្យាវេជ្ជសាស្ត្រដូចជា ការពិនិត្យចង្វាក់បេះដូង ការត្រួតពិនិត្យ និងថតចង្វាក់បេះដូងរហូតរយៈពេល ២៤ម៉ោងក្នុងមួយថ្ងៃដោយប្រើ Holter Monitor។
គោលការណ៍នៃការថែទាំអ្នកជំងឺដែលមានជំងឺបេះដូង atrial fibrillation ប្រកបដោយ ការថែរក្សាព្យាបាលជំងឺនិងការលុបបំបាត់កត្តាហានិភ័យផ្សេងៗ កាត់បន្ថយឱកាសនៃការវិវត្តទៅជាខ្វិន ជាមួយនឹងការព្យាបាលជាមួយនឹងថ្នាំឈាមរាវ កាត់បន្ថយ ឬការពាររោគសញ្ញានៃជំងឺ ដោយការគ្រប់គ្រងទាំងការលោទនៃបេះដូង និងចង្វាក់បេះដូងឱ្យមានលក្ខណៈធម្មតា។
នៅក្នុងលក្ខខណ្ឌនៃការព្យាបាល សព្វថ្ងៃនេះ គេនិយមប្រើវិធី Radiofrequency Ablation ដើម្បីធ្វើអោយចង្វាក់បេះដូងវិលមកធម្មតាវិញ ដោយវេជ្ជបណ្ឌិតនឹងប្រើបំពង់សុងប្រភេទពិសេស ដាក់វានៅកន្លែងដែលមានចង្វាក់បេះដូងខុសប្រក្រតី និងប្រើប្រាស់ចរន្តអគ្គិសនីដែលមានប្រេកង់ខ្ពស់ដូចរលកវិទ្យុ ដើម្បីដុតនៅកន្លែងដែលមានភាពមិនប្រក្រតី ខណៈពេលដែលកំពុងទទួលការព្យាបាលអ្នកជំងឺនឹងទទួលការប្រើថ្នាំរំងាប់អារម្មណ៍ ដែលជួយកាត់បន្ថយការឈឺចាប់អំឡុងពេលធ្វើនីតិវិធី។ ការព្យាបាលដោយ Radiofrequency Ablation មិនត្រឹមតែកាត់បន្ថយរោគសញ្ញានៃជំងឺ និងបង្កើនគុណភាពជីវិតរបស់អ្នកជំងឺប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពន្យឺតការវិវត្តនៃជម្ងឺផងដែរ នេះអាចជួយកាត់បន្ថយឱកាសនៃផលវិបាកផ្សេងៗនៃជំងឺដូចគ្នា។
ការត្រៀមខ្លួនមុនពេលធ្វើនីតិវិធី Radiofrequency Ablation
មុនពេលធ្វើនីតិវិធី Radiofrequency Ablation អ្នកជំងឺត្រូវតែបញ្ឈប់ការប្រើថ្នាំប្រឆាំងនឹងចង្វាក់បេះដូងលោទខុសប្រក្រតី យ៉ាងហោចណាស់ ៣ថ្ងៃ ឬតាមការសំរេចចិត្តរបស់វេជ្ជបណ្ឌិត ហើយអ្នកត្រូវយកថ្នាំដែលអ្នកលេបជាប្រចាំមកជាមួយក្នុងថ្ងៃដែលធ្វើនីតិវិធីផងដែរ។ តមអាហារ ឬភេសជ្ជៈយ៉ាងហោចណាស់ ៦ម៉ោង លើសពីនេះ អ្នកជំងឺនឹងទទួលបានការរៀបចំស្បែកនៅលើក្រលៀនទាំងសងខាង ឬផ្នែកខាងស្តាំនៃកញ្ចឹងក អាស្រ័យលើកន្លែងដែលគ្រូពេទ្យនឹងបញ្ចូលបំពង់សុង រួមទាំងនិងបានទទួលការដាក់សារធាតុទឹកក្នុងសរសៃវ៉ែនខ្លះនិងត្រូវដាក់បំពង់សុងទឹកនោមផងដែរ។
ការប្រតិបត្តិខ្លួនបន្ទាប់ពីនីតិវិធី Radiofrequency Ablation
ក្រោយពីពេលព្យាបាលរួច អ្នកជំងឺត្រូវស្នាក់នៅក្នុងបន្ទប់មន្ទីរពេទ្យរយៈពេល ១យប់ ដើម្បីទទួលបានការតាមដានយ៉ាងដិតលើ ការពិនិត្យនិងចង្វាក់បេះដូង ECG និង Vital signs ក្នុងមួយថ្ងៃ ២៤ម៉ោង ពេលទៅដល់កន្លែងសម្រាកត្រូវគេងផ្ងារ ហាមបត់ជើងខាងដែលធ្វើនីតិវិធី យ៉ាងហោចណាស់ ៤-៦ម៉ោង ដើម្បីការពារការហូរឈាមនិងកំណកឈាមនៅក្រោមស្បែក។ ប្រសិនបើអ្នកមានរោគសញ្ញាណែនទ្រូង អស់កម្លាំង គេងផ្ងារមិនបាន វិលមុខ ក្តៅខ្លួន ឬរកឃើញថាមានការហូរឈាម ឬមានកំណកឈាមក្រោមស្បែកក្នុងរបួសក្រលៀន អ្នកគួរតែជូនដំណឹងទៅវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា ឬបុគ្គលិករបស់អ្នកជាបន្ទាន់។
“ទោះបីជាអ្នកជំងឺភាគច្រើនដែលមានជំងឺបេះដូង atrial fibrillation មិនមានរោគសញ្ញាមិនធម្មតាក៏ដោយ ប៉ុន្តែជំងឺនេះសំខាន់ណាស់ដែលត្រូវព្យាបាលឱ្យបានត្រឹមត្រូវ ព្រោះជាជំងឺដែលនាំឱ្យមានផលវិបាកសំខាន់ៗ ដូចជា អ្នកជំងឺបេះដូង atrial fibrillation មានហានិភ័យនៃការស្លាប់ប្រហែល ១,៥-៣,៥ ដងខ្ពស់ជាងមនុស្សធម្មតា ហើយក៏ត្រូវបានគេរកឃើញថាអ្នកជំងឺបេះដូង atrial fibrillation ច្រើនជាង ៦០% ទំនងជាបាត់បង់គុណភាពជីវិតរបស់ពួកគេ, ៣០% នឹងមានជំងឺខ្សោយបេះដូង, ២០% ទំនងជាវិវត្តទៅជាជំងឺធ្លាក់ទឹកចិត្តហើយមានហានិភ័យនៃជំងឺវង្វេងលើសពី ១,៤-១,៦ដង លើសពីនេះ អំពីស្ថិតិនៅរកឃើញថាអ្នកជំងឺស្លាប់មួយចំហៀងខ្លួន ច្រើនរហូតដល់ ៣០% គឺបណ្តាលមកពីជំងឺបេះដូង atrial fibrillation។ អ្នកជំងឺបេះដូង atrial fibrillation ថែមទាំងមាននហានិភ័យដែលត្រូវការការព្យាបាលនៅមន្ទីរពេទ្យរហូតដល់ ១០-៤០ភាគរយក្នុងមួយឆ្នាំ”
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលបេះដូង, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
- Readers Rating
- Rated 5 stars
5 / 5 (Reviewers) - Spectacular
- Your Rating