បន្ទប់ Cath Lab ឬបន្ទប់សុងបេះដូង គឺជាបន្ទប់ពិសោធន៍វេជ្ជសាស្រ្ដប្រើសម្រាប់ធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺបេះដូង និងជំងឺសរសៃឈាមបេះដូង ដោយប្រើបំពង់សុងខ្នាតតូចចូលទៅក្នុងសរសៃឈាមបេះដូង ដើម្បីនាំឧបករណ៍វេជ្ជសាស្ត្រចូលទៅត្រួតពិនិត្យវិនិច្ឆ័យឬព្យាបាលជំងឺ។
មន្ទីរពេទ្យវេជ្ជថានីមានបន្ទប់ Cath Lab ដែលស្របតាមមាត្រដ្ឋានអន្តរជាតិ ប្រកបដោយវេជ្ជសាស្ត្រទំនើបៗនិងក្រុមវេជ្ជបណ្ឌិតឯកទេសផ្នែកបេះដូង ដោយបន្ទប់ Cath Lab របស់មន្ទីរពេទ្យវេជ្ជថានីអាចផ្តល់សេវាកម្មពិនិត្យវិនិច្ឆ័យនិងព្យាបាលជំងឺបេះដូងនិងសរសៃឈាមបានយ៉ាងទូលំទូលាយ
ការធ្វើរោគវិនិច្ឆ័យជំងឺបេះដូងនិងសរសៃឈាមបេះដូង ដូចជា ការសុងបេះដូងដើម្បីវាស់សម្ពាធក្នុងសរសៃឈាមបេះដូង ការសុងបេះដូងដើម្បីចាក់ពណ៌ដើម្បីត្រួតពិនិត្យភាពមិនប្រក្រតីនៃសរសៃឈាមបេះដូង ជាដើម។
ការព្យាបាលជំងឺបេះដូងនិងសរសៃឈាមបេះដូង ដូចជា ការពង្រីកសរសៃឈាមដោយប៉េងប៉ោង ការបញ្ចូល stent ដើម្បីពង្រីកសរសៃឈាមបេះដូង ឧបករណ៍ឆក់បេះដូង ជាដើម។
លើសពីនេះ បន្ទប់ Cath Lab នៅមន្ទីរពេទ្យវេជ្ជថានី ក៏ផ្តល់ការថែទាំវេជ្ជសាស្រ្តសង្គ្រោះបន្ទាន់សម្រាប់អ្នកជំងឺបេះដូង ២៤ម៉ោងផងដែរ
ប្រសិនបើអ្នក ឬមនុស្សជុំវិញខ្លួនអ្នក ប្រឈមនឹងជំងឺបេះដូងនិងសរសៃឈាមបេះដូង ឬមានរោគសញ្ញានៃជំងឺបេះដូងដូចជា ឈឺណែនដើមទ្រូង អស់កម្លាំង ញ័រទ្រូង ដួលសន្លប់ ឬបាត់បង់ស្មារតី គួរតែទៅជួបគ្រូពេទ្យជាបន្ទាន់ ដើម្បីពិនិត្យវិនិច្ឆ័យនិងព្យាបាលឱ្យបានទាន់ពេលវេលា។
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលបេះដូង, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
- Readers Rating
- Rated 5 stars
5 / 5 (Reviewers) - Spectacular
- Your Rating