Cavernous bleeding or cavernous hemangioma or cavernoma, or cerebral cavernous malformation គឺជាភាវៈខុសប្រក្រតីក្នុងលលាក្បាលគឺជាការរបួលគ្នានៃសរសៃឈាមតូចៗ។ Cavernous Hemangioma អាចកើតឡើងមកពីការហូរឈាមនៅបរិវេនជញ្ជាំងស្តើងៗនៃសរសៃឈាមតូចៗ ដោយសារតែលំហូរឈាមនៅក្នុងសរសៃឈាមតូចទាំងនេះមានចលនាយឺតឬមិនមានចលនាអ្វីឡើយ។ ក្នុងខួរក្បាលឬខួរកញ្ជឹងកជាផ្នែកដែលមានសារៈសំខាន់ខ្លាំងបំផុតក្នុងរាងកាយសម្រាប់ជំងឺនេះ ប៉ុន្តែពេលខ្លះឆ្អឹងខ្នងនិងផ្នែកផ្សេងៗទៀតនៃរាងកាយអាចមានការពាក់ព័ន្ធផងដែរ។ ការហូរឈាមក្នុងខួរក្បាលអាចធ្វើឪ្យមានអាការៈដូចជា ប្រកាច់ឬជំងឺដាច់សរសៃឈាមក្នុងខួរក្បាលបាន (Stroke)។
តើ Cavernous Hemangioma មានលក្ខណៈដូចម្តេច?
Hemangioma មានខ្នាតចាប់តាំងពី inch រហូតដល់ខ្នាតតូច និងធំជាងនេះ ដែលពោរពេញទៅដោយឈាមនិងមានការបែងចែកដោយជាលិកាដែលរុំនៅជុំវិញ។ Cavernous Hemangiomas អាចកើតឡើង ១ ក្នុងចំណោមមនុស្ស ២០០នាក់ ប៉ុន្តែភាគច្រើន ១ ក្នុងចំណោម ១០ ដែលត្រូវរងទុក្ខពីជំងឺទាំងនេះ។
តើអ្នកអាចដឹងខ្លួនដោយវិធីណាថាអ្នកមាន Cavernous Hemangioma ក្នុងខួរក្បាល?
មានត្រឹមតែ ១ ក្នុងចំណោម ១០នាកប៉ុណ្ណោះដែលអាចមានរោគសញ្ញាដូចជា ការប្រកាច់ឬដាច់សរសៃឈាមក្នុងខួរក្បាល អ្នកជំងឺភាគច្រើនរកឃើញជំងឺនេះបន្ទាប់ពីធ្វើការស្កេនខួរក្បាលរួច អ្នកជំងឺខ្លះមានភាវះ Hemangioma បែបមិនមានរោគសញ្ញាបង្ហាញ។
មានឪកាសកើត Cavernous Hemangioma ច្រើនលើសពីមួយ ប៉ុន្តែព្រោះការខូចទ្រង់ទ្រាយអាចកើតឡើងគ្រប់ទីកន្លែង ហើយនៅតែមានស្ថេរភាពអស់រយៈពេលជាច្រើនឆ្នាំ បើទោះបីជាមិនមានរោគសញ្ញាក៏ដោយ Hemangioma តែមួយអាចបណ្តាលឱ្យមានការហូរឈាមខាងក្នុងខួរក្បាលនិងធ្វើឪ្យខូចខាតខណៈពេលដែលសញ្ញាលេចឡើង។
២០ភាគរយនៃ hemangioma cavernous គឺជាជំងឺតំណពូជដោយសារតែការបំលែងហ្សែន ប្រសិនបើឪពុកម្តាយមានប្រវត្តិមាន Cerebral cavernous នោះមានឱកាស ៥០%ដែលកូនកើតជំងឺនេះ។
ភាពខុសប្រក្រតីនៃសរសៃឈាមក្រហមនិងសរសៃវែន (AVM) គឺជាភាពខុសប្រក្រតីមួយប្រភេទទៀត មានខ្នាតប្រហែលគ្នា និងអាចធ្វើឪ្យបែកបាន ប៉ុន្តែភាពខុសគ្នារវាង AVM និង Cavernoma គឺលំហូរឈាមដែលហូរក្នុងសរសៃឈាម AVM មានសម្ពាធខ្ពស់ជាងនិងគ្រោះថ្នាក់ខ្លាំងជាង។
Capillary telangiectasias ក៏ជាប្រភេទនៃភាពមិនប្រក្រតីនៃសរសៃឈាមដែលកម្របណ្តាលឱ្យដាច់រហែក និងខូចខាតដល់ខួរក្បាល
រោគសញ្ញា
រោគសញ្ញាអាស្រ័យលើទំហំ ចំនួននៃ hemangiomas ដែលមាន និងភាពធ្ងន់ធ្ងរចំពោះបុគ្គលនីមួយៗ
- រោគសញ្ញាដំបូងដែលរកឃើញច្រើនបំផុតគឺការប្រកាច់
- ការដើរ ឬតុល្យភាពដែលមិនស្ថិតស្ថេរ
- វិលមុខ ខ្សោយការស្តាប់ ឈឺក្បាល
- សាច់ដុំខ្សោយនៅក្នុងដៃនិងជើង
- ការមើលឃើញចុះខ្សោយ (ព្រិលភ្នែក, មើលឃើញបែកចេញជាពីរ, បាត់បង់ការមើលឃើញ)
- បាត់បង់ការនិយាយ
- ការចងចាំខ្សោយ
តើ Cerebral Cavernous Hemangiomas បណ្តាលមកពីអ្វី?
មិនមានការស្រាវជ្រាវជាក់លាក់ណាមួយអំពីមូលហេតុនៃ hemangioma នេះទេ
ការស្រាវជ្រាវមួយចំនួនបានរកឃើញថាភាពខុសប្រក្រតីនេះបានកើតឡើងដោយសារតែការវិវត្តន៍នៃភាពខុសប្រក្រតីនៃសរសៃវ៉ែន (DVA) ហើយអ្នកជំងឺដែលទទួលបានការព្យាបាលដោយវិទ្យុសកម្មទៅលើខួរក្បាល ឬឆ្អឹងខ្នងក៏អាចវិវត្តន៍ទៅជា cavernoma ។
តើផលវិបាកនៃការមាន Cavernous Hemangiomas មានអ្វីខ្លះ?
ផលវិបាកចម្បងដែលអាចកើតមានគឺ ការប្រកាច់ ឬជំងឺដាច់សរសៃឈាមខួរក្បាល។ ផលវិបាកក្រោយការវះកាត់អាចជាជំងឺដាច់សរសៃឈាមខួរក្បាល គឺ ខ្វិន ការបាត់បង់ស្មារតី ឬស្លាប់។ កត្តាជាច្រើនមានឥទ្ធិពលលើកម្រិតនៃហានិភ័យ រួមទាំងសុខុមាលភាពទូទៅ ទំហំ និងទីតាំងស្នាមជំងឺ និងបរិមាណនៃដំបៅ។
រោគវិនិច្ឆ័យ
ការធ្វើតេស្តរូបភាព៖ ការថតរូបភាពអនុភាពម៉ាញេទិក (MRI) ការថតរូបភាពដែលមានទម្ងន់ស្រាល គឺជាការស្កេនបែបពិសេស អាចរកឃើញទំនោរនៃការហូរឈាម ឬហើមជុំវិញដំបៅ ហើយអាចព្យាករណ៍ពីហានិភ័យនៃផលវិបាកបន្ថែមទៀត។
ការព្យាបាល
តើ Cerebral Cavernous Hemangioma ត្រូវបានព្យាបាលយ៉ាងដូចម្តេច?
វិធីសាស្រ្តនៃការព្យាបាលត្រូវបានកំណត់ដោយទីតាំងនៃដំបៅ និងរោគសញ្ញាដែលមិនអាចគ្រប់គ្រងបាន។ ក្នុងករណីដែលគ្មានរោគសញ្ញា វេជ្ជបណ្ឌិតអាចរង់ចាំមើលការស្កេនខួរក្បាល ឬចេញវេជ្ជបញ្ជាថ្នាំ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើរោគសញ្ញានៅតែបន្តកើតមាន ជាពិសេសស្ថានភាពប្រព័ន្ធប្រសាទ ឬអ្នកដែលមិនមានប្រតិកម្មនឹងថ្នាំ ហើយមានការបញ្ជាក់ថាមាន hemangioma ការវះកាត់និងក្លាយជាវិធីសាស្ត្រព្យាបាលចម្បងសម្រាប់ព្យាបាល។
ការបង្ការការពារ
ក្នុងករណីភាគច្រើន មិនអាចទៅរួចទេក្នុងការទប់ស្កាត់ការខូចទ្រង់ទ្រាយនៃ Cavernous malformations ដោយសារតែធម្មជាតិនៃភាពខុសប្រក្រតីដែលយើងមិនអាចទាយទុកជាមុនបាន។ ប៉ុន្តែមានឱកាសខ្ពស់សម្រាប់ជំងឺតំណរពូជ អាចធ្វើតេស្តហ្សែន pregenetic testing បាន ការដែរមិនកែប្រែរបៀបរស់នៅប្រចាំថ្ងៃអាចបង្កឱ្យមានទំនោរខ្ពស់នៃការកើតភាវះហូរឈាមក្នុងខួរក្បាលបាន។ អ្នកត្រូវពិនិត្យឪ្យច្បាស់ ថាសម្ពាធឈាម កូលេស្តេរ៉ុល និងកម្រិតជាតិស្ករក្នុងឈាមរបស់អ្នកស្ថិតនៅក្នុងកម្រិតដែលស័ក្តិសម។ ថ្នាំមួយចំនួនដូចជា អាស្ពីរីន និង ibuprofen អាចបណ្តាលឱ្យសរសៃឈាមស្តើង អាចធ្វើអោយការហូរឈាមកាន់តែយ៉ាប់យឺនទៅៗ ប្រសិនបើមានការប្រើប្រាស់ថ្នាំទាំងនេះ អំឡុងពេលមានភាពខុសប្រក្រតី។
វិធានការបង្ការរួមមានៈ
- មិនជក់បារី និងពិសារគ្រឿងស្រវឹង
- ធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ ៣០នាទី ជារៀងរាល់ថ្ងៃ
- ទទួលបានការពិនិត្យប្រចាំឆ្នាំ
- ការទទួលទានអាហារស្រស់
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលប្រព័ន្ធសរសៃប្រសាទ, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
- Readers Rating
- Rated 5 stars
5 / 5 (Reviewers) - Spectacular
- Your Rating