ហេតុអ្វីមនុស្សចាស់តែងតែមានបញ្ហាដាច់សរសៃឈាមខួរក្បាលនៅក្នុងបន្ទប់ទឹក - Vejthani Hospital | JCI Accredited International Hospital in Bangkok, Thailand.

អត្ថបទសុខភាព

ហេតុអ្វីមនុស្សចាស់តែងតែមានបញ្ហាដាច់សរសៃឈាមខួរក្បាលនៅក្នុងបន្ទប់ទឹក

Share:

ជំងឺដាច់សរសៃឈាមខួរក្បាល (Stroke) កើតឡើងមកពីសរសៃឈាមដែលមានការ ត្បៀត ស្ទះ ឬដាច់ បណ្តាលឪ្យខួរក្បាលបរិវេននោះមានការរងរបួស ឬខ្វះឈាមទៅចិញ្ចឹម ធ្វើឪ្យកោសិកាខួរក្បាលខូចខាត បង្កឪ្យអ្នកជំងឺមានអាការៈដួចជា វៀចម៉ាត់ និយាយមិនច្បាស់ឬមិនអាចនិយាយបាន ដៃជើងទន់ខ្សោយ ស្ពឹកមួយជំហាងខ្លួន ឬដើរមិនត្រង់ ហើយតែងតែកើតនៅក្នុងមនុស្សចាស់និងមានជំងឺប្រចាំខ្លួន ដូចជា ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម និងជំងឺលើសកូលេស្តេរ៉ុលក្នុងឈាម

៤ មូលហេតុដែលមនុស្សអាយុច្រើនតែងតែមានបញ្ហាដាច់សរសៃឈាមខួរក្បាលនៅក្នុងបន្ទប់ទឹក

  1. អំឡុងពេលងូតទឹកត្រជាក់និងធ្វើឱ្យសម្ពាធឈាមឡើងខ្ពស់ រហូតដល់សរសៃឈាមក្នុងខួរក្បាលដាច់ ឬនៅពេលសម្ពាធឈាមកើនឡើងខ្ពស់ បណ្ដាលឪ្យសរសៃឈាមឆ្លើយតបដោយការកន្ត្រាក់ បង្កឪ្យសរសៃឈាម​ដែលមានការត្បៀត​ពីមុនស្រាប់ក៏​ក្លាយជា​សរសៃឈាម​ដែល​ស្ទះ ធ្វើឱ្យខួរក្បាលខ្វះឈាម ដែលជាមូលហេតុធ្វើឪ្យ​ដួល​ក្នុង​បន្ទប់ទឹក ហើយ​អាច​នឹង​ពិការផងដែរ​
  2. ការផ្លាស់ប្តូរឥរិយាបថយ៉ាងបានរហ័ស ដូចជាការក្រោកពីដំណេកយ៉ាងលឿន ផ្លាស់ប្តូរពីអង្គុយទៅឈរលឿនពេក ដែលជាហេតុធ្វើឪ្យសម្ពាធឈាមក្នុងខួរក្បាលកើនឡើងយ៉ាងឆាប់រហ័ស រហូត​ដល់​អាច​ធ្វើ​ឱ្យ​សរសៃ​ឈាម​ក្នុង​ខួរក្បាល​ដាច់
  3. ការបន្ទោរបង់ក្នុងបន្ទប់ទឹក ឬរោគសញ្ញាផ្សេងទៀតដូចជា ក្អក ឬកណ្តាស់ នឹងធ្វើឱ្យសម្ពាធក្នុងខួរក្បាលកើនឡើងរហូតដល់ទៅ ១០ដង
  4. អ្នកដែលមានជំងឺប្រចាំខ្លួនលើសឈាមរ៉ាំរ៉ៃ អាចនិងត្រូវតាមដានរោគសញ្ញារបស់អ្នកដោយខ្លួនឯង ព្រោះថាថ្នាំសម្ពាធឈាមត្រូវលេបជារៀងរាល់ព្រឹក ប៉ុន្តែថ្នាំបញ្ចុះសម្ពាធឈាមមានប្រសិទ្ធភាពក្នុងរយៈពេលខ្លី ធ្វើឱ្យថ្នាំបាត់បង់ប្រសិទ្ធភាពនៅពេលល្ងាច ដូច្នេះ​ទើប​ជា​ចំណុច​ខ្សោយ​ដែល​ធ្វើ​ឱ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ហើយ​អាច​បណ្តាល​ឱ្យ​ដាច់​សរសៃឈាម​ខួរក្បាល​ដោយ​មិនដឹង​ខ្លួនបាន

វិធីការពារជំងឺដាច់សរសៃឈាមក្នុងបន្ទប់ទឹក

  • អ្នកដែលមានជំងឺប្រចាំខ្លួន ដូចជា លើសឈាម ទឹកនោមផ្អែម និងកូលេស្តេរ៉ុលក្នុងឈាមខ្ពស់ គួរតែប្រុងប្រយ័ត្ននៅពេលផ្លាស់ប្តូរឥរិយាបថ អ្នកគួរតែក្រោកឈរឡើងបន្តិចម្តងៗ ផ្លាស់ទីម្តងបន្តិចៗ ហើយ​គួរ​ចៀសវាង​ការ​ឈរ​យូរៗ
  • ជៀសវាងការងូតទឹកក្តៅខ្លាំង ហើយអ្នកគួរតែថែរក្សាសុខភាពផ្លូវចិត្តរបស់អ្នកឱ្យរឹងមាំ ជៀសវាងភាពតានតឹង ការថប់បារម្ភ

ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នករកឃើញថាខ្លួនអ្នក ឬមនុស្សជុំវិញខ្លួនអ្នកមានរោគសញ្ញានៃជំងឺដាច់សរសៃឈាមខួរក្បាល គួរតែប្រញាប់ទៅមន្ទីរពេទ្យឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា។

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលប្រព័ន្ធសរសៃប្រសាទ, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating