ការផ្លាស់ប្ដូរតម្រងនោមបែប Living នាំមកនៅគុណភាពជីវិតដ៏ប្រសើរឡើង - Vejthani Hospital | JCI Accredited International Hospital in Bangkok, Thailand.

អត្ថបទសុខភាព

ការផ្លាស់ប្ដូរតម្រងនោមបែប Living នាំមកនៅគុណភាពជីវិតដ៏ប្រសើរឡើង

Share:

ជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃដំណាក់កាលចុងក្រោយ វា​ជា​ជំងឺ​ដែល​គ្មាន​នរណា​ម្នាក់​ចង់​កើត​ឡើង​ចំពោះ​ខ្លួន​ឯង​ឡើយ ដោយសារតែអ្នកនឹងត្រូវប្រឈមមុខនឹងការលាងឈាមពេញមួយជីវិត រហូត​ដល់​ធ្វើ​ឲ្យអ្នកជំងឺ​មួយ​ចំនួន​បាត់បង់​ឱកាស​ការងារ និង​ការ​រស់នៅ។ បច្ចុប្បន្ននេះ ការផ្លាស់ប្តូរតម្រងនោម គឺជាការព្យាបាលដ៏ល្អបំផុត ដែលជួយឪ្យអ្នកជំងឺត្រឡប់ទៅមានគុណភាពជីវិតល្អម្តងទៀត

វេជ្ជបណ្ឌិត NATAPHUT BOONVISUTH គ្រូពេទ្យឯកទេសផ្នែកជម្ងឺតម្រងនោម នៃមន្ទីរពេទ្យវេជ្ជថានី បានលើកឡើងថា ការវះកាត់ផ្លាស់ប្តូរតម្រង គឺជាការព្យាបាលដ៏ល្អបំផុតសម្រាប់អ្នកជំងឺដែលមានជំងឺតម្រងនោមដំណាក់កាលចុងក្រោយ ដែលមានអត្រាការជោគជ័យខ្ពស់ និងអាចឱ្យអ្នកជំងឺមានគុណភាពជីវិតប្រសើរជាងមុន ដោយមិនចាំបាច់ធ្វើការលាងឈាមពេញមួយជីវិត គ្រាន់តែអ្នកជំងឺត្រូវលេបថ្នាំសង្កត់ប្រព័ន្ធភាពស៊ាំដើម្បីការពាររាងកាយមិនទទួលតម្រងនោមថ្មី។ វិធីសាស្រ្តស័ក្ដិសមសម្រាប់អ្នកជំងឺគ្រប់គ្នាដែលមិនមានចំនុចហាមឃាត់ ដូចជា ការសរីរាង្គសំខាន់ផ្សេងទៀតខ្សោយ, ជំងឺមហារីកឬជំងឺឆ្លងដែលកំពុងព្យាបាល

ការទទួលតម្រងនោមបរិច្ចាគពីអ្នកដទៃមាន ២ ទម្រង់ដូចជា៖

  • ការទទួល​តម្រងនោមបរិច្ចាគពីមនុស្ស​ស្លាប់៖ បានមកពី​អ្នក​បរិច្ចាគ​ដែលមានខួរ​ក្បាល​ស្លាប់​ដោយសារ​គ្រោះថ្នាក់ ឬមូលហេតុផ្សេងទៀត ដោយយោងទៅតាម​ផ្លូវច្បាប់ និង​វេជ្ជសាស្ត្រ ​ត្រូវបាន​គេ​ចាត់ទុកថា​ស្លាប់​ហើយ ប៉ុន្តែសរីរាង្គខាងក្នុងនៅតែដំណើរការធម្មតា ដោយនៅក្នុងប្រទេសថៃ មជ្ឈមណ្ឌលបរិច្ចាគសរីរាង្គរបស់កាកបាទក្រហមថៃនឹងបែងចែកតម្រងដល់អ្នកជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃតាមលំដាប់បន្ទាប់ អត្រាជោគជ័យសម្រាប់ការប្តូរតម្រងពីអ្នកបរិច្ចាគដែលមានបញ្ហាខួរក្បាលគឺប្រហែល 85%-90%
  • ការទទួល​តម្រងនោមបរិច្ចាគមនុស្សនៅ​មាន​ជីវិត៖ ពី​សាច់​ញាតិ​ដែល​ទាក់​ទង​ដោយ​ឈាម ឬជាការបរិច្ចាគតម្រងនោមពីគូស្នេហ៍ដែលរៀបការហើយរស់នៅជាមួយគ្នាយូរជាង ៣ឆ្នាំ ទើបអាចស្នើសុំបរិច្ចាគជូនទៅអ្នកជំងឺខ្សោយតម្រងបាន ប៉ុន្តែប្រសិនបើប្តីប្រពន្ធមានកូនជាមួយគ្នា មិនចាំបាច់រង់ចាំរហូតដល់ ៣ឆ្នាំទេ អត្រាជោគជ័យសម្រាប់ការប្តូរក្រលៀនរបស់អ្នកបរិច្ចាគដែលនៅមានជីវិតគឺប្រហែល 95-98% សម្រាប់អ្នកបរិច្ចាគតម្រងនោមនៅមានជីវិត ចាំបាច់ត្រូវឆ្លងកាត់ការពិនិត្យរាងកាយឱ្យបានហ្មត់ចត់ ដែលត្រូវតែមានរាងកាយរឹងមាំជាងស្តង់ដាររបស់មនុស្សទូទៅ

បណ្ឌិត THUCHCHAI PIPITPANPIPIT គ្រូពេទ្យឯកទេសវះកាត់ប្រព័ន្ធបង្ហូរនោម នៃមន្ទីរពេទ្យវេជ្ជថានី បានឲ្យដឹងថា បច្ចេកទេសវះកាត់ផ្លាស់ប្តូរតម្រងនោម គឺជាជំហានដ៏សំខាន់បំផុតនៃការវះកាត់ប្តូរតម្រងនោម។ កំហុសនៃការវះកាត់អាចបណ្តាលឱ្យបរាជ័យក្នុងការផ្លាស់ប្តូរតំរងនោមដែលមិនកែប្រែបាន រួមជាមួយនឹងការវះកាត់ប្តូរតម្រងនោម មានដំណាក់កាលស្មុគស្មាញ ដូច្នេះហើយ ក្រុមវះកាត់ផ្លាស់ប្តូរតម្រងនោម ត្រូវមានជំនាញ និងបទពិសោធន៍ខ្ពស់ រួមទាំងចំណេះដឹងអំពីនីតិវិធីវះកាត់លម្អិត បច្ចុប្បន្ន​នេះ ការវះកាត់យកតម្រងនោមចេញ​ពី​អ្នក​បរិច្ចាគ​ដែល​នៅមានជីវិត មានការវះកាត់ពីរប្រភេទ៖ ការវះកាត់បែបវះបើកឆ្អឹងជំនីចំហៀង (Open donor nephrectomy) និងការវះកាត់ដោយកាមេរ៉ា (Laparoscopic donor nephrectomy)

  1. ការវះកាត់បែបវះបើកឆ្អឹងជំនីចំហៀង (Open donor nephrectomy) គឺជាការវះកាត់ដែលត្រូវការ ប្រើថ្នាំសន្លប់ ដោយប្រើពេល​វះកាត់​ ​២-៣​ម៉ោង។​ ការ​វះកាត់​ប្រភេទ​នេះ​មាន​ស្នាម​វះ​ប្រវែង​ប្រហែល ​១០-១២​ អ៊ីញ ​ត្រូវ​ការ​ពេល​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ប្រហែល​ ៧​ថ្ងៃ​ ព្រោះ​អ្នក​ជំងឺ​នឹង​មាន​ការ​ឈឺ​ចាប់​ឬ​ស្ពឹក​ក្រោយ​ការ​វះកាត់។ បន្ទាប់មក អ្នកបរិច្ចាគអាចត្រឡប់ទៅរកជីវិតធម្មតាវិញក្នុងរយៈពេល ៤-៦សប្តាហ៍
  2. ការវះកាត់ដោយកាមេរ៉ា (Laparoscopic donor nephrectomy) គឺជាការវះកាត់ដោយកាមេរ៉ាដែលត្រូវប្រើថ្នាំសន្លប់ដើម្បីយកតម្រងនោមចេញ ការវះកាត់ចំណាយពេល ១-២ ម៉ោង វិធីសាស្រ្ដនេះនិងធ្វើឪ្យអ្នកជំងឺមានមុខរបួសតូចជាង មានការឈឺចាប់ឬស្ពឹកពីការវះកាត់តិចជាង និងមានរយៈពេលនៃការជាសះស្បើយខ្លីជាងការវះកាត់បើកចំហ ដូច្នេះទើប​ការ​សម្រាក​នៅ​មន្ទីរពេទ្យ​មាន​រយៈពេល​ខ្លីជាង ប្រហែល​ជា​៣​ថ្ងៃ បន្ទាប់​មក​ម្ចាស់​ជំនួយ​អាច​វិល​មក​រក​ជីវិត​ធម្មតា​វិញ​ក្នុង​រយៈពេល​១-២​ស​ប្តា​ហ៍ 

បន្ទាប់​ពី​អ្នក​បរិច្ចាគ​តម្រងនោមបាន​បរិច្ចាគតម្រងនោមដល់​អ្នក​ជំងឺខ្សោយ​តម្រងនោម​ដំណាក់កាល​ចុងក្រោយ អាចរស់នៅដូចមនុស្សធម្មតា ដោយសារតែការជ្រើសរើសអ្នកបរិច្ចាគ វេជ្ជបណ្ឌិតនឹងពិនិត្យដោយប្រុងប្រយ័ត្ននូវកត្តាជាច្រើនរួមគ្នា ដើម្បី​ធានា​ថា​ការ​មានតម្រង​តែ​មួយ​គឺ​គ្រប់គ្រាន់​ដើម្បី​យក​កាកសំណល់ និង​ទឹក​លើស​ចេញពី​រាងកាយ​បាន ក៏​ដូច​ជា​នៅ​តែ​អាច​បំពេញ​មុខងារ​តម្រងនោម​ផ្សេង​ទៀត​បាន​យ៉ាង​ល្អ​ លើសពីនេះទៅទៀត អាយុសង្ឃឹមរស់របស់អ្នកបរិច្ចាគតម្រងគឺវែងដូចមនុស្សធម្មតាដែរ គ្រាន់តែជៀសវាងសកម្មភាពដែលអាចបង្កគ្រោះថ្នាក់ ឬបង្កហានិភ័យដល់តម្រងដែលនៅសេសសល់ និងក្នុងអំឡុងពេល 1 ខែបន្ទាប់ពីការវះកាត់។ អ្នកបរិច្ចាគតម្រងនោមគួរតែទៅជួបគ្រូពេទ្យដើម្បីពិនិត្យមុខងារតម្រងនោម និងសុខភាពរាងកាយទូទៅ ហើយបន្ទាប់ពីនោះ អ្នកគួរតែទៅជួបគ្រូពេទ្យដើម្បីពិនិត្យសុខភាពយ៉ាងហោចណាស់ជាប្រចាំរាល់ឆ្នាំ

បន្ទាប់ពីការផ្លាស់ប្តូរតម្រងនោមរួច តើតម្រងនោមនឹងអាយុកាលប្រើប្រាលើប៉ុន្មាន?  វាអាស្រ័យទៅលើកត្តាជាច្រើនឧទាហរណ៍ តម្រងពីអ្នកបរិច្ចាគដែលនៅរស់ មានឱកាសប្រើប្រាស់បានយូរជាងអ្នកទទួលតម្រងពីអ្នកបរិច្ចាគដែលមានបញ្ហាខួរក្បាល មុខងារតំរងនោមដើមរបស់អ្នកបរិច្ចាគ អាយុ ឬជំងឺពីកំណើត គឺជាកត្តាសំខាន់ទាំងអស់

ទោះជាយ៉ាងណាក៏ដោយ សារៈសំខាន់គឺការបន្តការថែទាំដោយខ្លួនឯងរបស់អ្នកជំងឺ បន្ទាប់ពីបានទទួលការប្តូរតម្រងនោម អាកប្បកិរិយាសមស្រប និងការគ្រប់គ្រងការលេបថ្នាំទៀងទាត់ វា​នឹង​ធ្វើ​ឱ្យ​តម្រងនោម​មាន​អាយុ​វែង​បំផុត

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលវេជ្ជសាស្ត្រផ្ទៃក្នុង, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating