អត្ថបទសុខភាព

 ការវះកាត់សន្ទះបេះដូងដោយកាមេរ៉ា (Endoscopic)

Share:

ជម្រើសថ្មីដើម្បីថែរក្សាបញ្ហាបេះដូងរបស់អ្នក ការវះកាត់បេះដូង ដើម្បីព្យាបាលជំងឺសន្ទះបេះដូង

នៅខាងក្នុងបេះដូងរបស់យើងមានសន្ទះបិទបើកចំនួន 4 ដែលមានតួនាទីគ្រប់គ្រងលំហូរឈាមក្នុងទិសដៅត្រឹមត្រូវ និងការពារមិនឱ្យឈាមហូរត្រឡប់ទៅវិញ ជួយឱ្យបេះដូងធ្វើការយ៉ាងមានប្រសិទ្ធភាព ប៉ុន្តែនៅពេលដែលសន្ទះបេះដូងមានភាពមិនប្រក្រតី វាអាចបណ្តាលឱ្យខូចខាតដល់សន្ទះបិទបើកបេះដូង បង្កើតជាស្នាម “ស្ទះ” ឬ “លេចធ្លាយ” ធ្វើឱ្យមុខងាររបស់បេះដូងទាំងមូលកាន់តែយ៉ាប់យ៉ឺនបន្តិចម្តងៗ កាត់បន្ថយប្រសិទ្ធភាពនៃបេះដូង រហូតអាចបណ្តាលឱ្យទៅជាជំងឺខ្សោយបេះដូងនៅទីបំផុត

បច្ចុប្បន្ននេះ មានវិធីពីរយ៉ាងនៃការវះកាត់បេះដូង ដើម្បីជួសជុលសន្ទះបេះដូងដែលខូច៖ ការវះកាត់បើក (Open surgery) ដែលជាការវះកាត់ស្តង់ដារ គ្រូពេទ្យវះកាត់នឹងកាត់ឆ្អឹងទ្រូង ដើម្បីជួសជុលសន្ទះបេះដូងដែលមានមុខរបួសប្រវែង 10 សង់ទីម៉ែត្រនៅចំកណ្តាលទ្រូង សាកសមសម្រាប់អ្នកជំងឺដែលមានរោគសញ្ញាធ្ងន់ធ្ងរ ឬអ្នកដែលត្រូវធ្វើភ្ជាប់ជាមួយនឹងនីតិវិធីផ្សេងទៀតដូចជា ការវះកាត់តសរសៃបេះដូង (Bypass Surgery) ការផ្លាស់ប្ដូរសរសៃឈាមអ័រតា និងវិធីសាស្រ្តមួយទៀតគឺ ការវះកាត់វះកាត់មុខរបួសខ្នាតតូច ឬ MIS (Minimally Invasive Surgery) ដោយប្រើការកាមេរ៉ា ការវះកាត់ប្រភេទនេះនឹងជួយកាត់បន្ថយការបាត់បង់ឈាមក្នុងពេលវះកាត់ កាត់បន្ថយពេលវេលាស្នាក់នៅក្នុងមន្ទីរពេទ្យ និងជាសះស្បើយយ៉ាងឆាប់រហ័ស ប៉ុន្តែចំនុចអាក្រក់គឺ មិនអាចធ្វើរួមជាមួយនីតិវិធីផ្សេងទៀតបានទេ

បច្ចេកវិទ្យាវះកាត់បេះដូង Endoscopic ដើម្បីព្យាបាលជំងឺបេះដូង

វិធីធ្វើការវះកាត់បេះដូងមុខរបួសតូច ដើម្បីព្យាបាលជំងឺសន្ទះបេះដូង វេជ្ជបណ្ឌិតនឹងប្រើឧបករណ៍វះកាត់ដែលត្រូវបានរចនាឡើងឱ្យវែងជាងធម្មតា ការវះកាត់នឹងធ្វើឡើងតាមរយៈចន្លោះឆ្អឹងជំនីនៅខាងស្តាំ ហើយប្រើ​កាមេរ៉ា​វីដេអូ​ដាក់​បញ្ចូល​តាម​រន្ធ​តូច​មួយ​ដើម្បី​ពង្រីក​រូបភាព និង​អនុញ្ញាត​ឱ្យមើល​ឃើញ​​រូបភាពបានយ៉ាងច្បាស់​ដោយ​ប្រើ​ប្រព័ន្ធ​ 3D។ ធ្វើការដាក់ខ្សែ​ម៉ាស៊ីន​បេះដូង​ និង​សួត​សិប្បនិម្មិត​ចូលតាម​តំបន់​ក្រលៀន​ទៅ​តាម​សរសៃឈាម ដើម្បីជួយទ្រទ្រង់មុខងារសួត និងបេះដូង ជួយឱ្យគ្រូពេទ្យវះកាត់អាចបញ្ឈប់ចង្វាក់បេះដូងជាបណ្តោះអាសន្ន និងអាចចូលទៅជួសជុល ឬផ្លាស់សន្ទះបេះដូងបានដោយសុវត្ថិភាព

នៅពេលដែលបេះដូងឈប់ គ្រូពេទ្យវះកាត់នឹងវាយតម្លៃរោគសាស្ត្រនៃសន្ទះបេះដូងដែលខូច។ ហើយពិចារណាជួសជុលសន្ទះបិទបើកបេះដូងជាមួយនឹងបច្ចេកទេសសមស្រប ដូចជាការដេរសរសៃចងសិប្បនិម្មិត ដើម្បីជំនួសផ្នែកដែលរហែក។ ការបញ្ចូលក្រវ៉ាត់បេះដូង ដើម្បីរឹតបន្តឹងសន្ទះបេះដូង ឬសន្ទះបេះដូងសិប្បនិម្មិតអាចត្រូវបានជំនួសក្នុងករណីដែលសន្ទះបេះដូងដើមត្រូវបានខូចខាតហួសពីការជួសជុល។

បង្កើនភាពជោគជ័យ និងសុវត្ថិភាពក្នុងការវះកាត់បេះដូង ជាមួយនឹងបច្ចេកទេស Endoscopic

ការវះកាត់បេះដូងដោយកាមេរ៉ា (Endoscopic) មានសុវត្ថិភាពដូចការវះកាត់បែបបុរាណ ប៉ុន្តែ​វា​ជួយ​ឱ្យ​អ្នកជំងឺ​មាន​ការ​ឈឺចាប់​តិច​ជាង​មុន​ ជាសះស្បើយលឿនជាងមុន អាចត្រលប់ទៅប្រើប្រាស់ជីវិតប្រចាំថ្ងៃ និងធ្វើការបានលឿនជាងធម្មតា ហើយថែមទាំងជួយកាត់បន្ថយការស្នាក់នៅក្នុងបន្ទប់សង្គ្រោះបន្ទន់ កាត់បន្ថយចំនួនថ្ងៃសម្រាកក្នុងមន្ទីរពេទ្យ ហើយសំខាន់បំផុតថែមទាំងអាចបង្កើនភាពជោគជ័យនៃការវះកាត់ក្នុងចំណោមអ្នកជំងឺវ័យចំណាស់ដែលមានជំងឺរួមជាច្រើននិងមានហានិភ័យខ្ពស់បាន

ចំពោះ​អ្នក​ដែល​សង្ស័យ​ថា​អាច​មាន​រោគ​សញ្ញានៃ​ជំងឺ​បេះដូង ឬកំពុងសម្រេចចិត្តធ្វើការវះកាត់បេះដូង លោកអ្នកអាចមកទទួលការពិគ្រោះ និងពិនិត្យវិនិច្ឆ័យជំងឺយ៉ាងលម្អិតនៅមជ្ឈមណ្ឌលបេះដូង ជាន់ទី៥ មន្ទីរពេទ្យវេជ្ជថានី ពួកយើង​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ផ្តល់​សេវា​ព្យាបាល​ជំងឺ​បេះដូង​យ៉ាង​ទូលំទូលាយ ដោយក្រុមវេជ្ជបណ្ឌិតឯកទេស និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗ ដូចជាការពិនិត្យពិសេស ការវះកាត់បេះដូងព្យាបាលរោគសញ្ញាផ្សេងៗ រហូតដល់ការស្តារបេះដូងឡើងវិញ ដើម្បីធ្វើការណាត់ជួប និងសាកសួរ សូមទូរស័ព្ទមកលេខ 02-734-0000 ext 5300

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលបេះដូង, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating