ជំងឺគាបសរសៃឆ្អឹងខ្នងគឺជាជំងឺដែលរកឃើញច្រើនបំផុតចំពោះមនុស្សចាស់ - Vejthani Hospital | JCI Accredited International Hospital in Bangkok, Thailand.

អត្ថបទសុខភាព

ជំងឺគាបសរសៃឆ្អឹងខ្នងគឺជាជំងឺដែលរកឃើញច្រើនបំផុតចំពោះមនុស្សចាស់

Share:

ជំងឺគាបសរសៃឆ្អឹងខ្នង (Lumbar Spinal Stenosis) ឬ​ការ​រួម​តូច​នៃ​ប្រឡាយ​ឆ្អឹងខ្នង គឺជា​ជំងឺ​ដែលកើតឡើងច្រើន​ចំពោះ​មនុស្ស​ចាស់ ទោះបីជា​វា​ក៏អាចកើតមានលើ​មនុស្ស​វ័យជំទង់ផងដែរ​។ ជំងឺនេះបណ្តាលមកពីភាពទ្រុឌទ្រោមនៃឆ្អឹងខ្នងដែលប៉ះពាល់ដល់ឌីស សរសៃពួរ និងសន្លាក់នៅក្នុងឆ្អឹងខ្នង។ ការទ្រុឌទ្រោមនេះបណ្តាលឱ្យមានការសឹករហែក បង្កឪ្យឆ្អឹងខ្នងត្បៀតតូច និងមានគាបសរសៃប្រសាទខាងក្នុង ការគាបបណ្តាលឱ្យឈឺចាប់និងស្ពឹក ​​រោគសញ្ញាភាគច្រើន​នៃ​ជំងឺគាបសរសៃ​ឆ្អឹងខ្នង​កើតឡើង​នៅខ្នង​​ផ្នែក​ខាងក្រោម​

រោគសញ្ញា និងផលវិបាកនៃជំងឺគាបសរសៃឆ្អឹងខ្នង

ជំងឺគាបសរសៃឆ្អឹងខ្នងតែងរកឃើញក្នុងមនុស្សចាស់ ដោយសារតែប្រឡាយឆ្អឹងខ្នងនឹងកាន់តែរួមតូចទៅតាមអាយុ ដោយសារតែការកើនឡើងនៃការរលាកសន្លាក់ និងការកកិតនៃឆ្អឹងខ្នង បណ្តាលឱ្យមានការគាបសរសៃប្រសាទ រោគសញ្ញា និងផលវិបាកនៃជំងឺគាបឆ្អឹងខ្នងអាចប្រែប្រួលបានទៅតាមអ្នកជំងឺនីមួយៗ ទោះយ៉ាងណាក៏ដោយ ការគាបសរសៃប្រសាទអាចបណ្តាលឱ្យមានរោគសញ្ញាដូចខាងក្រោម៖

  • ឈឺចង្កេះនិងត្រគាក
  • ការឈឺចាប់ជើងដែលកាន់តែធ្ងន់ធ្ងរបន្ទាប់ពីដើរយូរ
  • ការឈឺខ្នងដែលកាន់តែធ្ងន់ធ្ងរនៅពេលពត់ខ្លួនថយក្រោយ និងថយចុះនៅពេលសម្រាក ឬពត់ចង្កេះទៅមុខ

ករណីធ្ងន់ធ្ងរនៃជំងឺគាបសរសៃឆ្អឹងខ្នងអាចបណ្តាលឱ្យមិនអាចគ្រប់គ្រងពោះវៀន និងប្លោកនោមបាន។ វាក៏អាចនាំឱ្យខូចមុខងារផ្លូវភេទផងដែរ ដោយសារសរសៃប្រសាទនៅតំបន់ខាងក្រោមនៃរាងកាយត្រូវបានប៉ះពាល់ ក្នុងករណីធ្ងន់ធ្ងរ វាអាចបណ្តាលឱ្យខ្វិនផ្នែកខ្លះ ឬជើងទាំងស្រុង

ការធ្វើរោគវិនិច្ឆ័យជំងឺគាបសរសៃឆ្អឹងខ្នង

សម្រាប់អ្នកជំងឺវ័យចំណាស់ដែលជួបប្រទះការឈឺខ្នង និងពិបាកដើរដោយមិនដឹងមូលហេតុ ចាំបាច់ត្រូវទៅពិគ្រោះជាមួយអ្នកឯកទេស ដើម្បីធ្វើរោគវិនិច្ឆ័យឪ្យបានត្រឹមត្រូវដោយប្រើបច្ចេកទេសរួមមាន៖

  • X-rays: ការថតកាំរស្មី X នៃជួរឈរឆ្អឹងខ្នងអាចបង្ហាញពីការលូតលាស់ឆ្អឹង ឬការផ្លាស់ប្តូរដែលអាចធ្វើឪ្យទំហំនៃប្រឡាយឆ្អឹងខ្នងរួមតូច និងបណ្តាលឱ្យមានរោគសញ្ញានៃឆ្អឹងខ្នងត្បៀតតូចបាន
  • ការថតរូបភាពដោយកុំព្យូទ័រ (CT):  ការស្កេន CT គឺការរួមបញ្ចូលគ្នានូវកាំរស្មី X ដែលថតពីមុំផ្សេងៗគ្នាដើម្បីបង្ហាញជារូបភាព 3D នៃតំបន់គោលដៅ នៅក្នុង CT myelogram មានការចាក់សារធាតុពណ៌ចូលទៅក្នុងបរិវេនដែលជាគ្រោងសាងនៃឆ្អឹងខ្នង និងសរសៃប្រសាទខាងក្នុង។ វា​អាចបង្ហាញឪ្យឃើញពី​ឆ្អឹងដែលដុះ ​សន្លាក់ដែលរលាកធំ និង​ឌីស​ដែល​អាចគាប​សរសៃប្រសាទ​បាន
  • ការថតរូបភាពដោយអនុភាពម៉ាញេទិក (MRI): MRI ប្រើមេដែក និងរលកវិទ្យុដើម្បីបង្កើតរូបភាពលម្អិតនៃជាលិការឹង និងទន់ ម៉ាស៊ីននេះអាចកំណត់ការខូចខាតនៃឌីស និងសរសៃចងរបស់ឆ្អឹងខ្នង

ការព្យាបាលជំងឺគាបសរសៃឆ្អឹងខ្នង

មាន​ថ្នាំ​ជាច្រើន​ដែល​បាន​ប្រើ​ដើម្បី​ព្យាបាល​ជំងឺគាបសរសៃ​ឆ្អឹងខ្នង រួម​ជាមួយនឹង​ការព្យាបាល​ដោយចលនា និង​ការចាក់​ថ្នាំ​ស្តេ​រ៉ូ​អ៊ី​ត​ គ្រូពេទ្យរបស់អ្នកអាចសុំឱ្យអ្នកសាកល្បងថ្នាំបំបាត់ការឈឺចាប់ OTC ជាដំបូងដូចជា ibuprofen និង paracetamol ដើម្បីមើលថាតើវាអាចជួយបានដែរឬទេ

ការព្យាបាលដោយថ្នាំ

  • ថ្នាំប្រឆាំងនឹងការរលាក (NSAIDs) អាចជួយបំបាត់ការឈឺចាប់សម្រាប់អ្នកដែលមានជំងឺគាបសរសៃឆ្អឹងខ្នងបាន
  • ថ្នាំប្រឆាំងនឹងការប្រកាច់ដូចជា gabapentin អាចកាត់បន្ថយការឈឺចាប់ដែលបណ្តាលមកពីសរសៃប្រសាទខូចខាតបាន
  • ថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត កម្រិតថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត tricyclic ដែលលេបនៅពេលយប់អាចជួយសម្រួលដល់ការឈឺឆ្អឹងខ្នងរ៉ាំរ៉ៃ

ការព្យាបាលដោយចលនា

ការព្យាបាលដោយចលនាអាចមានប្រសិទ្ធភាពសម្រាប់អ្នកដែលមានជំងឺគាបសរសៃឆ្អឹងខ្នងមួយចំនួនដោយ៖

  • បង្កើនកម្លាំង និងភាពរឹងម៉ាំនៃសាច់ដុំខ្នង
  • បង្កើនស្ថេរភាពនិងភាពបត់បែននៃឆ្អឹងខ្នងរបស់អ្នក
  • ការកែលម្អតុល្យភាពរបស់អ្នក។

ការវះកាត់សម្រាប់ជំងឺគាបសរសៃឆ្អឹងខ្នង

មាន​វិធី​វះកាត់​ជាច្រើន​ដែល​អាច​ត្រូវ​បាន​ប្រើ​ដើម្បី​បង្កើត​កន្លែង​បន្ថែម​ទៀត​ក្នុង​ជួរ​ឆ្អឹងខ្នង​រួម​មាន៖

  • ការវះកាត់ឆ្អឹងខ្នងបែប (Laminotomy) នីតិវិធីនេះពាក់ព័ន្ធនឹងការវះយកផ្នែកមួយនៃ lamina ចេញដែលជាលិកាពណ៌ប្រផេះនៅក្នុងជួរឈរឆ្អឹងខ្នងដែលមានតួនាទីសម្រាប់ជួយទប់ឆ្អឹងខ្នងផ្នែកចង្កេះ
  • ការវះកាត់ឆ្អឹងខ្នង (Laminectomy) គ្រូពេទ្យវះកាត់និងយក lamina នៃឆ្អឹងកងចេញទាំងស្រុង។ ក្នុងករណីខ្លះ ឆ្អឹងកងត្រូវបានភ្ជាប់ទៅនឹងឆ្អឹងកងនៅជិត ដើម្បីទប់លំនឹងឆ្អឹងខ្នងបន្ទាប់ពីការដកចេញ

កត្តាហានិភ័យនៃជំងឺគាបសរសៃឆ្អឹងខ្នង

នៅពេលអាយុកាន់តែច្រើន ពួកគេកាន់តែមានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺគាបសរសៃឆ្អឹងខ្នង។ ទោះជាយ៉ាងណាក៏ដោយ អ្នកដែលមានជំងឺកោងឆ្អឹង Scoliosis និងអត្តពលិកដែលលេងកីឡាដែលបង្កើតសម្ពាធច្រំដែលៗ និងការរងរបួសនៅលើឆ្អឹងខ្នងក៏អាចមានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺផងដែរ។ កត្តាហានិភ័យផ្សេងទៀតគឺការវិវត្តនៃដុំសាច់នៅក្នុងជួរឈរឆ្អឹងខ្នងដែលសង្កត់ទៅលើសរសៃប្រសាទ

ការទទួលព្យាបាលជំងឺគាបសរសៃឆ្អឹងខ្នងនៅមន្ទីរពេទ្យវេជ្ជថានី

មជ្ឈមណ្ឌលឆ្អឹងខ្នងនៅមន្ទីរពេទ្យវេជ្ជថានីមានបំពាក់គ្រឿងបរិក្ខាពេទ្យយ៉ាងល្អ និងមានវេជ្ជបណ្ឌិតដែលមានបទពិសោធន៍ដែលមានជំនាញក្នុងការព្យាបាលជំងឺគាបសរសៃឆ្អឹងខ្នង

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលឆ្អឹងខ្នង, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

  • Readers Rating
  • Rated 5 stars
    5 / 5 (2 )
  • Your Rating