មជ្ឈមណ្ឌលបេះដូងវេជ្ជថានី (Vejthani Heart Center)
មជ្ឈមណ្ឌលបេះដូងវេជ្ជថានី (Vejthani Heart Center) នៅមន្ទីរពេទ្យវេជ្ជថានីក្នុងប្រទេសថៃផ្តល់នូវសេវាកម្មយ៉ាងពេញលេញ និងត្រូវបានបំពាក់ឧបករណ៍ដើម្បីផ្តល់ការព្យាបាលជំងឺបេះដូង រួមទាំងការព្យាបាលជំងឺបេះដូងលោតខុសចង្វាក់ផងដែរ
ការព្យាបាលជំងឺបេះដូងលោតខុសចង្វាក់នៅទីក្រុងបាងកក ប្រទេសថៃ
មជ្ឈមណ្ឌលជំងឺបេះដូងគ្រប់ជ្រុងជ្រោយវេជ្ជថានីនៅទីក្រុងបាងកក ប្រទេសថៃ មានគ្រូពេទ្យឯកទេសជំងឺបេះដូង ដែលមានភាពជំនាញក្នុងការព្យាបាលបេះដូង រួមទាំងជំងឺសរសៃឈាមបេះដូង ជំងឺសន្ទះបេះដូង និងជំងឺបេះដូងលោតខុសចង្វាក់។ វេជ្ជបណ្ឌិតរបស់យើងក៏ព្យាបាលអ្នកជំងឺដែលទាមទារការថតរូបភាពបេះដូងដែលមិនរាតត្បាត ដើម្បីវាយតម្លៃប្រព័ន្ធបេះដូង និងសរសៃឈាមដោយប្រើបច្ចេកទេសមិនរាតត្បាត (non-invasive techniques) ហើយថែមទាំងមានបន្ទប់ពិសោធន៍រូបភាពសរសៃឈាមបេះដូងមិនរាតត្បាតកម្រិតខ្ពស់ផងដែរ
ជំងឺបេះដូងលោតខុសចង្វាក់ (Cardiac Arrhythmia)
ជំងឺបេះដូងលោតខុសចង្វាក់ Cardiac Arrhythmia (ត្រូវបានគេស្គាល់ថាជា dysrhythmia) គឺជាពាក្យសម្រាប់ហៅស្ថានភាពផ្សេងៗដែលបង្កពីការធ្វើការរបស់អគ្គសនីក្នុងបេះដូងខុសប្រក្រតី ចង្វាក់បេះដូងអាចលោតលឿនពេក ឬយឺតពេក ហើយអាចទៀងទាត់ ឬមិនទៀងទាត់
ជំងឺបេះដូងលោតខុសចង្វាក់ មួយចំនួនគឺជាស្ថានភាពសង្គ្រោះបន្ទាន់ ដែលគំរាមកំហែងដល់អាយុជីវិត ដោយអាចបណ្តាលឱ្យគាំងបេះដូង និងស្លាប់ភ្លាមៗបាន ខ្លះទៀតបណ្តាលឱ្យមានរោគសញ្ញាដូចជា ការដឹងពីភាពខុសប្រក្រតីនៃចង្វាក់បេះដូង (ញ័រទ្រូង) ហើយអាចសាងជាការរំខានបាន។ យ៉ាងណាក៏ដោយក្នុងករណីមួយចំនួនអាចនិងមិនមានរោគសញ្ញាណាមួយឡើយ ប៉ុន្តែអាចធ្វើឱ្យអ្នកជំងឺប្រឈមមុខនឹងជំងឺដាច់សរសៃឈាមខួរក្បាលឬកំណកឈាមស្ទះក្នុងសរសៃឈាមដែលអាចគំរាមកំហែងដល់អាយុជីវិតបាន
ជំងឺបេះដូងលោតខុសចង្វាក់ ប្រភេទខ្លះមានផលប៉ះពាល់តិចតួចណាស់ ហើយអាចចាត់ទុកថាជាការប្រែប្រួលធម្មតា។ ជាការពិត មនុស្សភាគច្រើន ពេលខ្លះនឹងមានអារម្មណ៍ថា បេះដូងរបស់ពួកគេលោតខុសចង្វាក់ ឬមានការលោតខ្លាំងម្តងម្កាល ទាំងពីរនេះជាធម្មតាមិនមែនជាបញ្ហាដែលគួរឪ្យព្រួយបារម្ភនោះទេ
Sinus arrhythmia សំដៅលើបាតុភូតធម្មតាដែលធ្វើឪ្យអត្រានៃចង្វាក់បេះដូងលោតលឿននិងយឺតបន្ដិចបន្ដួច ដោយកើតឡើងជាមួយនឹងការដកដង្ហើមចូល និងចេញ ជាធម្មតារោគសញ្ញានេះតែងរកឃើញចំពោះកុមារ ហើយនិងថយចុះជាលំដាប់ទៅតាមអាយុ ហើយក៏អាចមានវត្តមានក្នុងអំឡុងពេលលំហាត់ដកដង្ហើមសមាធិ ដែលពាក់ព័ន្ធនឹងការដកដង្ហើមជ្រៅ និងទប់ដង្ហើម
ពាក្យថា Cardiac arrhythmia (ជំងឺបេះដូងលោតខុសប្រក្រតី) គ្របដណ្តប់លើស្ថានភាពផ្សេងៗគ្នាជាច្រើនប្រភេទ
រោគសញ្ញាដែលរកឃើញច្រើនបំផុតនៃ ជំងឺបេះដូងលោតខុសប្រក្រតី គឺចង្វាក់បេះដូងខុសធម្មតាដែលហៅថា palpitations អាការៈទាំងនេះអាចកើតឡើង មិនញឹកញាប់ ញឹកញាប់ ឬជាប់គ្នាមករហូត ចង្វាក់បេះដូងខ្លះមិនបង្កគ្រោះថ្នាក់នោះទេ (តែអាចសាងជាការរំខានអ្នកជំងឺ) ប៉ុន្តែភាគច្រើនអាចធ្វើឱ្យអ្នកជំងឺមានលទ្ធផលមិនល្អ
បញ្ហាចង្វាក់បេះដូងលោតខ្លះមិនបណ្តាលឱ្យមានរោគសញ្ញា ហើយមិនទាក់ទងនឹងការកើនឡើងនៃអត្រាមរណភាពនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ចង្វាក់បេះដូងលោតខុសប្រក្រតីមួយចំនួនត្រូវបានផ្សារភ្ជាប់ជាមួយនឹងព្រឹត្តិការណ៍មិនល្អ ឧទាហរណ៍ មានហានិភ័យខ្ពស់នៃការកកឈាមក្នុងបេះដូង និងហានិភ័យខ្ពស់នៃការបញ្ជូនឈាមមិនគ្រប់គ្រាន់ទៅកាន់បេះដូង ដោយសារតែចង្វាក់បេះដូងខ្សោយ។ ហានិភ័យកើនឡើងផ្សេងទៀតគឺការស្ទះសរសៃឈាម និងដាច់សរសៃឈាមខួរក្បាល ជំងឺខ្សោយបេះដូង និងការស្លាប់បេះដូងភ្លាមៗ
ប្រសិនបើចង្វាក់បេះដូងលោតលឿនពេក យឺតពេក ឬខ្សោយពេកក្នុងការផ្គត់ផ្គង់តម្រូវការរបស់រាងកាយ និងបង្ហាញជាសម្ពាធឈាមទាប ហើយអាចបណ្តាលឱ្យឈឺក្បាលស្រាល វិលមុខ ឬដួលសន្លប់បាន
ការវាយតម្លៃផ្នែកវេជ្ជសាស្រ្ដអំពីភាពមិនប្រក្រតីដោយប្រើអេឡិចត្រូតបេះដូង (Electrocardiogram) គឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការធ្វើរោគវិនិច្ឆ័យ និងវាយតម្លៃហានិភ័យនៃជំងឺបេះដូងលោតខុសប្រក្រតី
រោគវិនិច្ឆ័យ
ជំងឺបេះដូងលោតខុសប្រក្រតីជាញឹកញាប់ត្រូវបានរកឃើញដោយមធ្យោបាយសាមញ្ញ ប៉ុន្តែមិនជាក់លាក់៖ ការស្តាប់ចង្វាក់បេះដូងដោយប្រើ stethoscope ឬពិនិត្យជីពចរតាមផ្នែក។ ជាធម្មតាវិធីទាំងនេះមិនអាចធ្វើរោគវិនិច្ឆ័យជំងឺបេះដូងលោតខុសប្រក្រតីថាជាប្រភេទណាមួយនោះទេ ប៉ុន្តែអាចផ្តល់សញ្ញាទូទៅនៃចង្វាក់បេះដូងថាតើវាទៀងទាត់ ឬមិនទៀងទាត់។ កម្លាំងអគ្គិសនីនៃបេះដូងមិនអាចបង្កើតឱ្យមានចង្វាក់ដែលអាចស្តាប់បាន ឬអាចប៉ះបាននោះទេ។ នៅក្នុងជំងឺបេះដូងលោតខុសប្រក្រតីជាច្រើន ការលោតលឿនខ្លាំង ឬខុសប្រក្រតីនិងមិនបង្កើតសសំឡេងលោតដែលមានប្រសិទ្ធភាព ហើយត្រូវបានជួបប្រទះថាជា “រំលង” ចង្វាក់
ការធ្វើតេស្តវិនិច្ឆ័យជាក់លាក់ដ៏ងាយស្រួលបំផុតសម្រាប់ការវាយតម្លៃចង្វាក់បេះដូងគឺអេឡិចត្រូតបេះដូង (អក្សរកាត់ ECG ឬ EKG) Holter monitor គឺជា EKG ដែលត្រូវបានកត់ត្រាក្នុងរយៈពេល ២៤ម៉ោង ដើម្បីរកមើល ជំងឺបេះដូងលោតខុសប្រក្រតី ដែលអាចកើតឡើងក្នុងរយៈពេលខ្លីៗ និងមិនអាចទាយប៉ានស្មានបានពេញមួយថ្ងៃ
ការព្យាបាល
ដោយសារតែចង្វាក់បេះដូងលោតខុសចង្វាក់គឺជាក្រុមនៃរោគសញ្ញាផ្សេងៗគ្នា ដូច្នេះការព្យាបាលចាំបាច់ត្រូវជ្រើសរើសដោយប្រុងប្រយ័ត្នដោយគ្រូពេទ្យឯកទេសជំងឺបេះដូងនៅមជ្ឈមណ្ឌលជំងឺបេះដូងវេជ្ជថានីក្នុងប្រទេសថៃ។ ចង្វាក់បេះដូងមួយចំនួនមិនទាមទារការព្យាបាលទាល់តែសោះ ស្របពេលប្រភេទមួយចំនួនទៀតត្រូវការការព្យាបាលបន្ទាន់ជាបន្ទាន់
ការព្យាបាលរួមមាន ការធ្វើលំហាត់ប្រាណ ថ្នាំប្រឆាំងចង្វាក់បេះដូង ថ្នាំដទៃទៀត អគ្គិសនី (Electricity) និងការដុតអគ្គសនីបេះដូង (Electro) ឬគ្រីស្តាល់ (Cryo cautery)
ការព្យាបាលផ្នែករាងកាយ (Physical Manoeuvres)
សកម្មភាពរាងកាយមួយចំនួនអាចបង្កើន Parasympathetic nervous ដែលផ្គត់ផ្គង់ដល់បេះដូងដែលបណ្តាលឱ្យមានការទប់ស្កាត់ចរន្តអគ្គិសនីតាមរយៈថ្នាំង AV នេះអាចបន្ថយល្បឿន ឬបញ្ឈប់ចង្វាក់បេះដូងដែលលោតខុសប្រក្រតីមួយចំនួនដែលមានប្រភពខាងលើ ឬនៅថ្នាំង AV។ Parasympathetic nervous ដែលផ្គត់ផ្គង់បេះដូងគឺតាមរយៈសរសៃប្រសាទ vagus ហើយកនីតិវិធីទាំងនេះត្រូវបានគេស្គាល់ថាជា vagal maneuvers
ថ្នាំព្យាបាលជំងឺបេះដូងលោតខុសប្រក្រតី (Antiarrhythmic)
ថ្នាំព្យាបាលជំងឺបេះដូងលោតខុសចង្វាក់មានជាច្រើនប្រភេទ ដោយមានឥទ្ធិពលខុសៗគ្នា និងថ្នាំនីមួយៗមានភាពខុសគ្នាទៅតាមប្រភេទ បើទោះជាគោលដៅនៃការព្យាបាលដោយថ្នាំគឺដើម្បីការពារបេះដូងលោតខុសចង្វាក់ក៏ដោយ។ ថ្នាំព្យាបាលជំងឺបេះដូងលោតខុសចង្វាក់ស្ទើរតែគ្រប់ប្រភេទមានសម្ថតភាពក្នុងការធ្វើឪ្យកើតជាជំងឺបេះដូងលោតខុសចង្វាក់ ដូច្នេះត្រូវតែជ្រើសរើស និងប្រើប្រាស់ដោយប្រុងប្រយ័ត្នក្រោមការត្រួតពិនិត្យរបស់វេជ្ជបណ្ឌិត
ថ្នាំមួយចំនួនផ្សេងទៀត
ថ្នាំមួយចំនួនផ្សេងទៀតអាចមានប្រយោជន៍ក្នុងព្យាបាលជំងឺបេះដូងលោតខុសចង្វាក់
ថ្នាំជាច្រើនក្រុមធ្វើឪ្យការនាំលំហូរឈាមឆ្លងកាត់បេះដូងយឺតជាងមុនដោយមិនបានការពារបញ្ហាបេះដូងលោតខុសចង្វាក់។ ថ្នាំទាំងនេះអាចប្រើដើម្បី “គ្រប់គ្រងអត្រា” ចង្វាក់លឿន និងធ្វើឱ្យអ្នកជំងឺអាចទ្រាំទ្រជាមួយស្ថានភាពនេះបាន
ជំងឺចង្វាក់បេះដូងខ្លះជំរុញឱ្យមានការកកឈាមក្នុងបេះដូង និងបង្កើនហានិភ័យនៃជំងឺស្ទះសរសៃឈាមខួរក្បាល។ ថ្នាំប្រឆាំងនឹងការកកឈាមដូចជា warfarin និង heparins និងថ្នាំប្រឆាំងនឹងប្លាកែតដូចជាអាស្ពីរីនអាចកាត់បន្ថយហានិភ័យនៃការកកឈាម
អគ្គិសនី (Electricity)
ជំងឺចង្វាក់បេះដូង Dysrhythmias ក៏អាចត្រូវបានព្យាបាលដោយអេឡិចត្រូត ដោយការឆក់អេឡិចត្រូតបេះដូងទូទាំងខាងក្រៅជញ្ជាំងទ្រូង ឬខាងក្នុងទៅបេះដូងតាមរយៈអេឡិចត្រូតដែលបានដាក់បញ្ចូល
Cardioversion ធ្វើឡើងដោយប្រើថ្នាំ ឬតាមរយៈការឆក់ចរន្ដបេះដូងឪ្យមានភាពស៊ីចង្វាក់គ្នាជាមួយចង្វាក់បេះដូង។ វិធីត្រូវបានប្រើសម្រាប់ការព្យាបាលនៃ tachycardias supraventricular នៅក្នុងការធ្វើ cardioversion តាមការជ្រើសរើស អ្នកជម្ងឺតែទទួលបាន sedated ឬ anesthetized ស្រាលសម្រាប់នីតិវិធី
Defibrillation ខុសគ្នាត្រង់ថាការឆក់មិនត្រូវបានធ្វើសមកាលកម្មទេ។ វាត្រូវការសម្រាប់ចង្វាក់លោតខុសប្រក្រតីនៃ ventricular fibrillation ហើយក៏ត្រូវបានគេប្រើសម្រាប់ tachycardia ventricular ដែលគ្មានជីពចរផងដែរ។ ជាញឹកញយ អគ្គិសនីដែលត្រូវប្រើឆក់ Defibrillation ចាំបាច់ត្រូវប្រើអគ្គសនីច្រើនជាង cardioversion ដូច្នេះទើបនៅក្នុង Defibrillation ភាគច្រើន អ្នកទទួលបានបាត់បង់ស្មារតី ដូច្នេះមិនចាំបាច់ប្រើថ្នាំរំងាប់ស្មារតីទេ
Defibrillation ឬ cardioversion អាចធ្វើឡើងបានដោយឧបករណ៍ចាក់បញ្ចូលបេះដូង (ICD)
ការព្យាបាលដោយប្រើអគ្គិសនីនៃ dysrhythmia ក៏រួមបញ្ចូលផងដែរនូវ cardiac pacing Temporary pacin អាចជាការចាំបាច់សម្រាប់មូលហេតុនៃការកើតមានឡើងវិញនៃចង្វាក់បេះដូងលោតយឺតខ្លាំង ឬ bradycardia (ឧទាហរណ៍ ពីការប្រើថ្នាំជ្រុល ឬសាច់ដុំបេះដូងស្លាប់) ឧបករណ៍ pacemaker អាចត្រូវបានដាក់ក្នុងស្ថានភាពដែលមានការសន្និដ្ឋានថា bradycardia និងត្រលប់មកកើតវិញម្ដងទៀត
Electrical cautery
គ្រូពេទ្យឯកទេសជំងឺបេះដូងខ្លះបន្ថែមឯកទេសលើផ្នែក electrophysiology ។ នៅក្នុងមន្ទីរពិសោធន៍ឯកទេសសុងបេះដូង ប្រើឧបករណ៍ខ្នាតតូចដ៏ល្អដែលបញ្ចូលតាមសរសៃឈាម ដើម្បីគូសផែនទីសកម្មភាពអគ្គិសនីពីក្នុងបេះដូង។ វិធីនេះអនុញ្ញាតឱ្យអាចកំណត់ទីតាំងដែលនាំចរន្ដអគ្គសនីខុសប្រក្រតីបានយ៉ាងត្រឹមត្រូវ ហើយត្រូវបានបំផ្លាញជាបន្តបន្ទាប់ជាមួយនឹងកំដៅ ត្រជាក់ អគ្គិសនី ឬឡាស៊ែរ
វិធីនេះអាចជាការព្យាបាលជំងឺបេះដូងលោតខុសចង្វាក់ប្រភេទមួយចំនួនបានទាំងស្រុង ប៉ុន្តែសម្រាប់ករណីមួយចំនួន អត្រាជោគជ័យនៅតែខកចិត្ត ជំងឺ AV nodal reentrant tachycardia ជារឿយៗអាចព្យាបាលបាន។ ជំងឺបេះដូង atrial fibrillation ក៏អាចព្យាបាលបានដោយប្រើបច្ចេកទេសនេះ (ឧ. ការបែងចែកសរសៃវ៉េនក្នុងសួត) ប៉ុន្តែលទ្ធផលអាចមានជឿជាក់តិចជាង
ទស្សនាមជ្ឈមណ្ឌលបេះដូងវេជ្ជថានី
ប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហាចង្វាក់បេះដូងលោតខុសប្រក្រតី សូមធ្វើការណាត់ជួបនៅមជ្ឈមណ្ឌលជំងឺបេះដូងគ្រប់ជ្រុងជ្រោយ Vejthani ក្នុងទីក្រុងបាងកក ប្រទេសថៃ។ យើងអាចផ្តល់ឱ្យអ្នកនូវការវាយតម្លៃផ្នែកវេជ្ជសាស្រ្តដើម្បីរកមើលថាតើប្រភេទជាក់លាក់នៃជំងឺបេះដូងលោតខុសចង្វាក់របស់អ្នកត្រូវការការព្យាបាលដែរឬទេ
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលបេះដូង, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
- Readers Rating
- Rated 5 stars
5 / 5 (Reviewers) - Spectacular
- Your Rating