សញ្ញាតឺន នៃមេរោគរលាកថ្លើម គ្រោះថ្នាក់ដែលបំផ្លាញសុខភាព - Vejthani Hospital | JCI Accredited International Hospital in Bangkok, Thailand.

អត្ថបទសុខភាព

សញ្ញាតឺន នៃមេរោគរលាកថ្លើម គ្រោះថ្នាក់ដែលបំផ្លាញសុខភាព

Share:

ជំងឺរលាកថ្លើមគឺជាជំងឺដែលបណ្តាលមកពីការឆ្លងមេរោគដែលបំផ្លាញកោសិកាថ្លើម បណ្តាលឱ្យមានការរលាកថ្លើម និងដំណើរការខុសប្រក្រតី ហើយអាច​នាំ​ឱ្យ​មាន​បញ្ហា​ថ្លើម​ធ្ងន់ធ្ងរ​ដូច​ជា ជាលិការុំសាច់​ថ្លើម ឬ​មហារីក​ថ្លើម។ ជំងឺនេះជាធម្មតាមិនមានរោគសញ្ញានៅដំណាក់កាលដំបូងឡើយ នេះបណ្តាលឱ្យមនុស្សជាច្រើនធ្វេសប្រហែសក្នុងការត្រួតពិនិត្យសុខភាព រហូត​ដល់​ជំងឺ​ឈាន​ដល់​ដំណាក់​កាល​ធ្ងន់ធ្ងរ​ជាង​នេះ ទើបរោគ​សញ្ញាបង្ហាញកាន់តែ​ច្បាស់​

សញ្ញាព្រមានមានដូចខាងក្រោម៖

  • នឿយហត់ អស់កម្លាំងងាយ
  • បាត់បង់ចំណង់អាហារ ចង្អោរ ក្អួត
  • ឈឺរោយតាមរាងកាយ
  • គ្រុនក្តៅកម្រិតទាប
  • ឈឺពោះនៅបរិវេនឆ្អឹងជំនីខាងស្តាំ
  • ខ្លួនលឿងភ្នែគលឿង

ប្រសិនបើអ្នកជួបប្រទះបញ្ហាទាំងនេះ គួរតែប្រញាប់ទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតដើម្បីត្រួតពិនិត្យវិនិច្ឆ័យនិងទទួលការព្យាបាលឪ្យបានត្រឹមត្រូវ។ មន្ទីរពេទ្យវេជ្ជថានីមានក្រុមវេជ្ជបណ្ឌិតឯកទេសជំងឺប្រព័ន្ធរំលាយអាហារ ដែលត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺរលាកថ្លើម ដោយឧបករណ៍និងបច្ចេកវិជ្ជាទំនើប រួមទាំងការថែទាំអ្នកជំងឺយ៉ាងជិតស្និទ្ធ ដើម្បីធ្វើឪ្យអ្នកជំងឺទទួលបានការព្យាបាលដែលល្អនិងមានប្រសិទ្ធិភាពបំផុត

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលប្រព័ន្ធរំលាយអាហារនិងថ្លើម, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating