“ការរហែកសរសៃពួរផ្នែកខាងមុខនៃសន្លាក់ជង្គង់ (ACL)” គឺជាបញ្ហាធំសម្រាប់ជំងឺរលាកសន្លាក់ឆ្អឹងនាពេលអនាគត - Vejthani Hospital | JCI Accredited International Hospital in Bangkok, Thailand.

អត្ថបទសុខភាព

“ការរហែកសរសៃពួរផ្នែកខាងមុខនៃសន្លាក់ជង្គង់ (ACL)” គឺជាបញ្ហាធំសម្រាប់ជំងឺរលាកសន្លាក់ឆ្អឹងនាពេលអនាគត

Share:

ទោះបីជាកីឡាជាសកម្មភាពសប្បាយ ជួយពង្រឹងរាងកាយឪ្យរឹងម៉ាំក៏ដោយ ប៉ុន្តែអ្នកគួរលេងដោយភាពប្រុងប្រយ័ត្នជានិច្ច ព្រោះ​គ្រោះ​ថ្នាក់​អាច​កើត​ឡើង​គ្រប់​ពេល ជាពិសេសនៅពេលលេងកីឡាដែលពាក់ព័ន្ធនឹងការផ្លាស់ប្តូរទិសដៅភ្លាមៗ ដូចជាបាល់ទាត់ បាល់បោះ ជាដើម សរសៃពួរប្រហែលជាមិនអាចទ្រទ្រង់ទម្ងន់បាន មានការរមួលនិងរហែកបាន ដោយការរងរបួសរកឃើញច្រើនបំផុតគឺ “ការរហែកសរសៃចងឆ្អឹងមុខនិងការរហែកសន្លាក់ជង្គង់”

នៅក្នុងសន្លាក់ជង្គង់មានសរសៃចងជាច្រើន សរសៃនីមួយៗអនុវត្តមុខងារផ្សេងៗគ្នា ដើម្បីគ្រប់គ្រងចលនានៃសន្លាក់ជង្គង់ឱ្យបានត្រឹមត្រូវ “សរសៃចងខាងមុខ” មានទីតាំងនៅកណ្តាលនៃសន្លាក់ជង្គង់ ហើយលាតសន្ធឹងតាមផ្នែកខាងក្រោយនៃឆ្អឹងភ្លៅទៅឆ្អឹងស្មងជើង សរសៃពួរនេះគ្រប់គ្រងចលនានៃឆ្អឹងស្មងជើង ការពារជើងខាងក្រោមមិនឱ្យរង្កិលទៅខាងមុខ និងការពារជើងពីការបង្វិល។

ក្នុង​ករណី​ភាគ​ច្រើន អ្នកដែលទទួលរងបញ្ហាការរហែកសរសៃចងផ្នែកខាងមុខនៅក្នុងសន្លាក់ជង្គង់ (ACL) នឹងមានរោគសញ្ញានៃការហើមជង្គង់ដោយសារតែការហូរឈាមខាងក្នុង និងឈឺធ្ងន់ធ្ងរ មិនអាចដើរទម្លាក់ទម្ងន់បានប្រហែល ១-២ថ្ងៃ ដូច្នេះអ្នកគួរធ្វើការស្អំត្រជាក់ កាត់បន្ថយចលនាដើម្បីជៀសវាងការរងរបួសបន្ថែមទៀត ហើយ​មិន​គួរ​ច្របាច់ ព្រោះ​វា​អាច​បណ្តាល​ឱ្យ​មាន​របួស​ច្រើន​ជាង​មុន

រោគសញ្ញានៃការដាច់សរសៃចងផ្នែកខាងមុខនៅក្នុងសន្លាក់ជង្គង់ (ACL)

  • មានសំឡេង “ប៉ុប” កើតឡើងខណៈពេលដែលមានរបួស
  • ជង្គង់​ប៉ោងហើម​ភ្លាមៗ ឬ​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​របួស
  • ការឈឺចាប់ធ្ងន់អររហូតមិនអាចទម្លាក់ទម្ងន់លើបាន

ទោះយ៉ាងណាក៏ដោយ សមត្ថភាពនៃការភ្ជាប់សរសៃចងខាងមុខមានកម្រិតទាបណាស់ ដោយកត្តាជាច្រើនដូចជាសារធាតុរាវដែលចិញ្ចឹមសន្លាក់ជង្គង់ ការពារការភ្ជាប់គ្នានៃសរសៃពួរ ហើយសន្លាក់ជង្គង់មានការធ្វើចលនាគ្រប់ពេលវេលា ដូច្នេះទើបធ្វើឪ្យការភ្ជាប់គ្នានៃសរសៃពួរនៅក្នុងទីតាំងដើមមានភាពពិបាកខ្លាំង

ប្រសិនបើមិនបានទទួលការព្យាបាល អាចបណ្តាលឱ្យសន្លាក់ជង្គង់មានភាពអស្ថិរភាព បង្កការបត់បង្វិលគ្រប់ពេលវេលា បណ្តាលឱ្យមានការរងរបួសលើសរសៃពួរផ្សេងទៀតបន្ថែម ហើយអាចបណ្តាលឱ្យសរសៃចងជង្គង់ងាយនិងខូចខាតនាពេលអនាគត។ ប្រសិនបើទទួលបានការព្យាបាលដ៏ត្រឹមត្រូវ អាចជួយកាត់បន្ថយឱកាសនៃជំងឺរលាកសន្លាក់ជង្គង់បានទៀតផង

ការព្យាបាល

អាចព្យាបាលបានដោយការវះកាត់ នាពេលបច្ចុប្បន្ននេះមានការប្រើបច្ចេកវិជ្ជាវះកាត់ដែលមានមុខរបួសតូចតាមរយៈកាមេរ៉ា ទំហំមុខរបួសតូចប្រហែល ១សង់ទីម៉ែត្រប៉ុណ្ណោះ ដោយវេជ្ជបណ្ឌិតនឹងបញ្ចូលឧបករណ៍ដើម្បីដេរជួសជុលសរសៃចង និងអាចវះបើកមុខរបួសមួយទៀតប្រហែល ២សង់ទីម៉ែត្រ ដើម្បីដកយកសរសៃសាច់ដុំផ្នែកខាងក្រោយ ឬសរសៃបរិវេនគ្រាប់អង្គុញមកបន្ថែមចូលទៅខាងក្នុង ដោយបន្ទាប់ពីការវះកាត់អ្នកជំងឺគួរធ្វើចលនាបំបាត់រួមបញ្ចូលផងដែរ។ ក្រៅពីនេះការវះកាត់បែបមុខរបួសតូច អ្នកជំងឺនិងមានការរងរបួសតិចជាការវះកាត់បែបបុរាណ មានផលវិបាកតិចជាង ថែមទាំងជួយឪ្យអ្នកជំងឺអាចស្តានីតិសម្បទាលឿនទៀតផង

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលបេះដូង, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating