ការងារដែលត្រូវប្រើប្រាស់កុំព្យូទ័រក្នុងរយៈពេលយូរ ឬលេងទូរស័ព្ទច្រើនម៉ោងជាប់គ្នា អាកប្បកិរិយាទាំងនេះអាចបណ្តាលឱ្យមានជាលិកាកដៃគៀបសរសៃប្រសាទ (Carpal Tunnel Syndrome) ដែលជារឿយៗត្រូវបានរកឃើញក្នុងចំណោមមនុស្សដែលមានអាយុធ្វើការ ឬអ្នកដែលចូលចិត្តលេងទូរស័ព្ទ បើមិនទទួលបានការព្យាបាលត្រឹមត្រូវទេ រោគសញ្ញាអាចកាន់តែធ្ងន់ធ្ងរ ហើយអាចនាំឱ្យបាត់បង់សមត្ថភាពប្រើប្រាស់ដៃរបស់អ្នកជាអចិន្ត្រៃយ៍
វេជ្ជបណ្ឌិត DR. WITCHUREE WEJJAKUL គ្រូពេទ្យវះកាត់ឆ្អឹង ឯកទេសដៃ មន្ទីរពេទ្យវេជ្ជថានី បាននិយាយថា ជំងឺជាលិកាកដៃគៀបសរសៃប្រសាទ (CTS) បណ្តាលមកពីសរសៃប្រសាទ (Median Nerve) ដែលស្ថិតនៅក្នុងប្រហោងកដៃមានការគៀបសង្កត់ រហូតបណ្តាលឱ្យមានការឈឺចាប់ និងស្ពឹកនៅក្នុងដៃ រោគសញ្ញានេះច្រើនកើតមានចំពោះអ្នកដែលប្រើដៃធ្វើការធ្ងន់ ឬការងារដែលទាមទារចលនាកដៃដដែលៗ ដូចជាការវាយអក្សរ ការប្រើឧបករណ៍ធ្ងន់ៗ ការងារផ្ទះ ឬការងារដែលតម្រូវឱ្យលើករបស់របរ រួមទាំងការបើកបររថយន្ត និងម៉ូតូក្នុងរយៈពេលយូរផងដែរ
រោគសញ្ញានៃជំងឺជាលិកាកដៃគៀបសរសៃប្រសាទ (CTS)
- អាការៈស្ពឹក៖ ស្ពឹកនៅម្រាមដៃ ជាពិសេស មេដៃ ម្រាមដៃចង្អុល ម្រាមដៃកណ្តាល និងពាក់កណ្តាលនៃម្រាមដៃនាង
- ការឈឺចាប់៖ ឈឺចាប់នៅកដៃ និងម្រាមដៃ ដែលអាចរាលដាលដល់ដៃបាន
- ភាពទន់ខ្សោយ៖ ប្រសិនបើសរសៃប្រសាទ (Median Nerve) ត្រូវបានសង្កត់រយៈពេលយូរ អាចបណ្តាលឱ្យខ្សោយសាច់ដុំមេដៃ ចាប់យករបស់របរងាយនិងរបូត ឬមិនអាចចាប់វត្ថុបានល្អ
- រោគសញ្ញានៅពេលយប់៖ ស្ពឹកនិងឈឺចាប់ច្រើនជាងនៅពេលយប់ ឬនៅពេលពត់កដៃ
វេជ្ជបណ្ឌិតនឹងធ្វើរោគវិនិច្ឆ័យដោយការសាកសួរប្រវត្តិរួមជាមួយនឹងការពិនិត្យរាងកាយ ហើយអាចនឹងមានការធ្វើរោគវិនិច្ឆ័យដោយអេឡិចត្រូ (Electrodiagnosis) ដើម្បីរកមើលភាពមិនប្រក្រតីនៃសរសៃប្រសាទ ដើម្បីរៀបចំផែនការព្យាបាលឲ្យបានច្បាស់លាស់ និងមានប្រសិទ្ធភាពបំផុត
វិធីព្យាបាលជំងឺជាលិកាកដៃគៀបសរសៃប្រសាទ (CTS) មានជាច្រើនប្រភេទ អាស្រ័យលើភាពធ្ងន់ធ្ងរនៃជំងឺ៖
- ផ្លាស់ប្តូរឥរិយាបថនៃការប្រើប្រាស់កដៃ ដោយកាត់បន្ថយការប្រើប្រាស់កដៃឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ឬផ្លាស់ប្តូរឧបករណ៍ធ្វើការឱ្យកាន់តែសមស្របនិងអ្នក
- ការប្រើប្រាស់ឧបករណ៍ជំនួយកដៃ (wrist support) វិធីនេះស័ក្ដិសមសម្រាប់អ្នកជំងឺដែលមិនអាចជៀសវាងសកម្មភាពដែលអាចធ្វើអោយរោគសញ្ញានៃជំងឺជាលិកាកដៃគៀបសរសៃប្រសាទ (CTS) កាន់តែអាក្រក់ទៅៗ ឬមានការឈឺចាប់និងស្ពឹកខ្លាំងនៅពេលយប់ វេជ្ជបណ្ឌិតនឹងណែនាំឱ្យពាក់ឧបករណ៍ជំនួយកដៃ ដើម្បីរក្សាកដៃរបស់អ្នកក្នុងទីតាំងដែលត្រឹមត្រូវ និងមិនបង្កើនការសង្កត់ទៅលើសរសៃប្រសាទ Median Nerve
- ការប្រើប្រាស់ថ្នាំប្រឆាំងការរលាកប្រភេទ NSAIDs ដូចជា ibuprofen និង naproxen ដើម្បីកាត់បន្ថយការឈឺចាប់ និងហើម រួមទាំងថ្នាំដែលជួយកាត់បន្ថយការរលាកសរសៃប្រសាទ និងវីតាមីនបំប៉នសរសៃប្រសាទ
- ការចាក់ថ្នាំស្តេរ៉ូអ៊ីត ដែលជាសារធាតុដែលមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក និងបំបាត់ការឈឺចាប់
- ការព្យាបាលដោយចលនា អ្នកឯកទេសចលនាបំបាត់ នឹងណែនាំវិធីសាស្ត្រ និងជំហានសម្រាប់ការព្យាបាលដោយចលនានៅជុំវិញកដៃ ដើម្បីឱ្យសរសៃប្រសាទ Median Nerve ធ្វើចលនានៅកដៃកាន់តែងាយស្រួល រួមទាំងការប្រើឧបករណ៍ដើម្បីជួយកាត់បន្ថយការរលាក និងជំរុញការស្តារសរសៃប្រសាទ
ប្រសិនបើព្យាបាលជាមួយនឹងការវិធីខាងលើហើយរោគសញ្ញាមិនប្រសើរឡើង វេជ្ជបណ្ឌិតអាចណែនាំការព្យាបាលដោយការវះកាត់។ បច្ចុប្បន្ននេះ មានវិធីសាស្រ្ត ពីរគឺ ការវះកាត់បែបមុខរបួសតូច (Mini Open Carpal Tunnel Release) និងការវះកាត់ដោយការម៉េរា (Endoscopic Carpal Tunnel Release: ECTR) ដែលគ្រូពេទ្យនឹងវះបើកមុខរបួសតូចមួយនៅតំបន់កដៃ បន្ទាប់មកដាក់កាមេរ៉ាតូចមួយ ចូលទៅក្នុងប្រហោងកដៃ ដើម្បីមើលតំបន់នៃការសង្កត់ បន្ទាប់មកប្រើឧបករណ៍ពិសេសដើម្បីកាត់ ជាលិកាដែលកំពុងសង្កត់សរសៃប្រសាទ Median Nerve ដើម្បីឱ្យសរសៃប្រសាទមានលំហធំជាងមុន និងកាត់បន្ថយការសង្កត់។ វិធីនេះនិងធ្វើឪ្យមានមុខរបួសវះកាត់ទំហំតូចប្រហែល 1 សង់ទីម៉ែត្រ មុខរបួសនិងមានលក្ខណៈផ្ដេកនៅបរិវេនកដៃ ធ្វើឪ្យក្រោយវះកាត់ប្រសិនបើអ្នកមិនសង្កេតខ្នាំទេ ស្នាមរបួសស្ទើរតែមើលមិនឃើញ ព្រោះវាលាយឡំជាមួយស្បែកនៅតំបន់នោះ
ទោះជាយ៉ាងណាក៏ដោយ រោគសញ្ញាជំងឺជាលិកាកដៃគៀបសរសៃប្រសាទ (CTS) អាចព្យាបាលបាន ប្រសិនបើពិនិត្យឃើញទាន់ពេលវេលា និងព្យាបាលបានត្រឹមត្រូវ
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលឆ្អឹងនិងសន្លាក់, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
- Readers Rating
- Rated 5 stars
5 / 5 (Reviewers) - Spectacular
- Your Rating