បច្ចេកវិជ្ជា 3D X-ray O-Arm 3D Navigation - Vejthani Hospital | JCI Accredited International Hospital in Bangkok, Thailand.

អត្ថបទសុខភាព

បច្ចេកវិជ្ជា 3D X-ray O-Arm 3D Navigation

Share:

ត្រលប់ទៅ ៩ឆ្នាំកន្លងមក មន្ទីរពេទ្យវេជ្ជថានីបាននាំបច្ចេកវិទ្យា O-ARM មកក្នុងការវះកាត់ឆ្អឹងខ្នង ដើម្បីគ្រូពេទ្យ​អាច​មើល​ឃើញ​ស្នាមនៃជំងឺបានយ៉ាង​ច្បាស់​ រួមទាំងការប្រើប្រាស់បច្ចេកវិទ្យា Navigator និងបច្ចេកវិទ្យាតាមដានមុខងារសរសៃប្រសាទ (IOM) មកក្នុងការវះកាត់ ដើម្បីការវះកាត់ច្បាស់លាស់និងត្រឹមត្រូវបំផុត

ឈានមួយជំហានបន្ថែមទៀតដោយការរួមបញ្ចូលគ្នា រវាងបច្ចេកវិទ្យាចុងក្រោយបំផុតរបស់ O-Arm 3D Navigation 3D X-ray ដែលបានអភិវឌ្ឍន៍ប្រសិទ្ធភាពនៃការធ្វើការ ភ្ជាប់មកជាមួយប្រព័ន្ធនាំផ្លូវ Stealth 8 ដែលជាការច្នៃប្រឌិតដ៏សំខាន់ដែលអនុញ្ញាតឱ្យគ្រូពេទ្យវះកាត់មើលឃើញក្នុង 360ដឺក្រេគ្រប់ទិសទី ខណៈពេលដែលកំពុងធ្វើការវះកាត់ឆ្អឹងខ្នង រួមរូបភាពបញ្ឈរ ផ្ដេក រូបមុខកាត់ រួមទាំងបច្ចេកវិទ្យា Navigator ដែលធ្វើឱ្យឃើញរូបភាពក្នុងអំឡុងពេលដាក់ឧបករណ៍​បានបែបពេលវេលាជាក់ស្ដែង (Real time) ជួយ​ឱ្យ​គ្រូពេទ្យ​វះកាត់​ប៉ាន់​ប្រមាណ​ចម្ងាយ​ដើម្បី​ឈាន​ដល់​ទីតាំង បើទោះជាវាមានខ្នាតតូចរហូតដល់កម្រិតមីលីម៉ែត្រក៏ដោយ។ ដូច្នេះទើបមិនចាំបាច់បើកមុខរបួសធំទៀតទេ។ ក្រៅពីនេះក៏មានបច្ចេកវិទ្យា IOM តាមដានមុខងារសរសៃប្រសាទ ជួយការពាររបួសសរសៃប្រសាទអំឡុងពេលដាក់ឧបករណ៍វះកាត់បាន ជាពិសេសសម្រាប់ការវះកាត់ ជំងឺកោងឆ្អឹង (Scoliosis) ដែលត្រូវពត់តម្រង់ឆ្អឹងខ្នងឪ្យត្រលប់មកត្រង់ដូចដើម។ បច្ចេកវិទ្យានេះនឹងជួយត្រួតពិនិត្យចាប់មុខងារនៃខួរឆ្អឹងខ្នងដើម្បីការពារការរងរបួសបែបពេលវេលាជាក់ស្តែង

ការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាទាំងបីនេះនឹងជួយកែលម្អគុណភាពនៃការវះកាត់ ធ្វើឱ្យការវះកាត់មានសុវត្ថិភាពខ្ពស់ បង្កើនភាពត្រឹមត្រូវ អាចមើលរូបភាពច្បាស់អំឡុងពេលធ្វើនីតិវិធី និងជួយអ្នកជំងឺមានមុខរបួសតូចជាង ការបាត់បង់ឈាមតិចតួច កាត់បន្ថយឱកាសនៃការត្រលប់មកធ្វើការវះកាត់ម្តងទៀត

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលឆ្អឹងខ្នង, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating