"មហារីកសាច់ដុំបេះដូង" គឺជាគ្រោះថ្នាក់ស្ងាត់ចំពោះបេះដូងដែលអាចកើតឡើងដោយមិនដឹងខ្លួន

អត្ថបទសុខភាព

“មហារីកសាច់ដុំបេះដូង” គឺជាគ្រោះថ្នាក់ស្ងាត់ចំពោះបេះដូងដែលអាចកើតឡើងដោយមិនដឹងខ្លួន

Share:

ជំងឺមហារីកគឺជាការគំរាមកំហែងដល់សុខភាពដែលមនុស្សជាច្រើនដឹងអំពីវា ប៉ុន្តែសម្រាប់ជំងឺមហារីកសាច់ដុំបេះដូង វា​ជា​ជំងឺ​កម្រ​មួយ ហើយ​មាន​ព័ត៌មាន​តិចតួច​បើ​ធៀប​នឹង​ប្រភេទ​មហារីក​ផ្សេង​ទៀត មនុស្ស​ជា​ច្រើន​ប្រហែល​ជា​មិន​រំពឹង​ថា​នឹង​កើត​មហារីក​ក្នុង​តំបន់​នេះ​ឡើយ ប៉ុន្តែ​ជំងឺ​នេះ​អាច​ប៉ះពាល់​ដល់​មុខងារ​បេះដូង​យ៉ាង​ធ្ងន់ធ្ងរ ប្រសិនបើមិនបានធ្វើរោគវិនិច្ឆ័យ និងព្យាបាលទាន់ពេលវេលា

ជំងឺមហារីកបេះដូង (Primary Malignant Cardiac Tumors) គឺជាជំងឺកម្រមួយ ដោយវាអាចកើតឡើងនៅតំបន់សាច់ដុំបេះដូង ឬសន្ទះបេះដូង តាមទិន្នន័យប្រវត្តិសាស្ត្រ ត្រូវបានគេរកឃើញថា អត្រាប្រេវ៉ាឡង់នៃជំងឺមហារីកបេះដូងមានពី 0.001% ទៅ 0.28% ដោយភាគច្រើនវាត្រូវបានរកឃើញថាជាមហារីកជាលិកា ឬហៅម្យ៉ាងទៀតថា sarcoma មូលហេតុនៃជំងឺនេះនៅមិនទាន់ដឹងច្បាស់នៅឡើយទេ

រោគសញ្ញានៃជំងឺមហារីកបេះដូង ជាធម្មតាវាតែងបណ្តាលមកពីការស្ទះនៅក្នុងលំហូរឈាមក្នុងបេះដូង ការរីករាលដាលនៃជំងឺមហារីកទៅសរីរាង្គផ្សេងទៀត រោគសញ្ញាអាចកើតឡើងដូចជា៖

  • ដង្ហក់ ហត់ ពិបាកដកដង្ហើម
  • ណែនទ្រូង គេងរាបមិនបាន
  • ចង្វាក់បេះដូងលោទខុសប្រក្រតី (ដូចជាបេះដូងលោតញាប់ ឬយឺត)
  • ភាពទន់ខ្សោយនៃដៃនិងជើង (ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល)

សម្រាប់​ការ​ធ្វើ​រោគវិនិច្ឆ័យ​នៃ​ជំងឺ​មហារីក​សាច់ដុំ​បេះដូង ​អាច​ធ្វើ​បាន​ដោយ​ការ​សាកសួរ​ប្រវត្តិ និង​ការ​ធ្វើ​តេស្ដ​សំខាន់​ៗ​ដូច​ជា៖ ការពិនិត្យអេកូបេះដូង (Echocardiogram) រួមទាំងការពិនិត្យដោយប្រើបច្ចេកវិជ្ជាទំនើបដូចជាការថតរូបភាពបេះដូងដោយកាំរស្មីកុំព្យូទ័រ (CT Scan), MRI,  ការពិនិត្យនិងថតរូបភាពសរសៃឈាមក្រហមដោយការចាក់ពណ៌ (Cardiac angiography) និងការច្រិបដុំសាច់សម្រាប់ការពិនិត្យរោគសាស្ត្រ

ការព្យាបាលដែលសំខាន់គឺការវះកាត់ ដោយជំហាននិងវិធីសាស្រ្តនឹងអាស្រ័យលើទីតាំងនៃជំងឺមហារីកបេះដូង លើសពីនេះទៀត ការព្យាបាលផ្សេងទៀតដូចជា ការព្យាបាលដោយប្រើគីមី និងការព្យាបាលវិទ្យុសកម្មនឹងអាស្រ័យលើដំណាក់កាលនៃជំងឺ និងប្រភេទមហារីក

យើង​​ឃើញ​ថា មហារីក​បេះដូង​ជា​ជំងឺ​កម្រ​ដែល​មាន​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ដំណើរការ​របស់​បេះដូង ការពិនិត្យសុខភាពឪ្យបានទៀងទាត់ ហើយ​ការ​ដឹង​ពី​ភាព​មិន​ប្រក្រតី​ក្នុង​ខ្លួន​គឺ​ជា​ការ​ចាំបាច់។ ទាំងនេះនឹងជួយកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺបាន

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលបេះដូង, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

  • Readers Rating
  • Rated 4.8 stars
    4.8 / 5 (3 )
  • Your Rating