កាន់តែតានតឹង កាន់តែហានិភ័យខ្ពស់នៃជំងឺសរសៃឈាមខួរក្បាល - Vejthani Hospital | JCI Accredited International Hospital in Bangkok, Thailand.

អត្ថបទសុខភាព

កាន់តែតានតឹង កាន់តែហានិភ័យខ្ពស់នៃជំងឺសរសៃឈាមខួរក្បាល

Share:

រៀងរាល់ខែមេសា គឺជាខែនៃការយល់ដឹងអំពីភាពតានតឹង ឬ Stress Awareness Month ដើម្បីលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់នៃភាពតានតឹង ជាពិសេស ជំងឺស្ទះដាច់សរសៃឈាមខួរក្បាល។ ភាពតានតឹង អាចបណ្តាលឱ្យកើតជំងឺសរសៃឈាមខួរក្បាលបាន ដោយសារតែនៅពេលដែលភាពតានតឹង និងបង្កើតសារធាតុគីមី ដែលធ្វើឪ្យសម្ពាធឈាម និងចង្វាក់បេះដូងឡើងខ្ពស់ នេះ​ធ្វើ​ឱ្យ​សរសៃ​ឈាម​ក្នុង​ខួរក្បាល​មាន​ភាព​តានតឹង និង​កាន់តែ​យ៉ាប់យ៉ឺន លើស​ពី​នេះ​ទៀត ភាព​តានតឹង​ក៏​បណ្តាល​ឱ្យ​មាន​ការ​រលាក​ក្នុង​ខ្លួន​ផង​ដែរ

ហេតុនេះនឹងកាន់តែបង្កើនហានិភ័យនៃការស្ទះនិងដាច់សរសៃឈាមខួរក្បាល

ដូច្នេះ​ប្រសិន​បើ​អ្នក​មាន​ភាព​តានតឹង គួរតែគ្រប់គ្រងភាពតានតឹង តាមរយៈការស្វែងរកសកម្មភាពដែលធ្វើឱ្យអ្នកកាន់តែមានភាពស្រស់ស្រាយ ដូចជា ការហាត់យូហ្គា ឬសមាធិជាដើម ការធ្វើលំហាត់ប្រាណជាប្រចាំ ចំណាយពេលជាមួយគ្រួសារ ហើយបង្កើតពេលវេលាសម្រាប់ការងារ ឬសកម្មភាពដែលអ្នកពេញចិត្ត ហើយសំខាន់បំផុត អ្នកគួរតែទៅពិនិត្យសុខភាពប្រចាំឆ្នាំជាប្រចាំ។ ដើម្បីរកមើលកត្តាហានិភ័យផ្សេងទៀតសម្រាប់ជំងឺដាច់សរសៃឈាមខួរក្បាល ដូចជាជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ឬជំងឺបេះដូង ជាដើម។ ការមើលថែសុខភាពផ្លូវចិត្ត និងរាងកាយនឹងជួយកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល និងបញ្ហាសុខភាពធ្ងន់ធ្ងរផ្សេងទៀត ដែលអាចនិងតាមមក

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលប្រព័ន្ធសរសៃប្រសាទ, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

  • Readers Rating
  • Rated 5 stars
    5 / 5 (2 )
  • Your Rating