![](https://www.vejthani.com/wp-content/uploads/2025/02/health-artcle-khmer-Kidney-Transplants-vs-Dialysis-publ-2025-02-13-2.png)
![](https://www.vejthani.com/wp-content/uploads/2025/02/health-artcle-khmer-Kidney-Transplants-vs-Dialysis-publ-2025-02-13-2.png)
ជ្រើសរើសវិធីសាស្រ្តដ៏ល្អបំផុតសម្រាប់ជីវិតដ៏យូរអង្វែង និងមានគុណភាព។ ស្វែងយល់ពីភាពខុសគ្នារវាង ‘ការលាងឈាម‘ និង ‘ការប្តូរតម្រងនោម‘ រួមជាមួយនឹងព័ត៌មានសំខាន់ៗ ដើម្បីជួយអ្នកធ្វើការសម្រេចចិត្ត ដើម្បីបំពេញតម្រូវការសុខភាព និងគុណភាពជីវិតរបស់អ្នក
គុណភាពនៃជីវិតរបស់អ្នកជំងឺ
ការលាងឈាម
ការលាងឈាមជួយអ្នកជំងឺឱ្យរស់រានមានជីវិត និងដំណើរជីវិតបាន ប៉ុន្តែវាប៉ះពាល់ដល់គុណភាពជីវិតក្នុងរយៈពេលវែង ដោយសារតែត្រូវការលាងឈាមច្រើនដងក្នុងមួយសប្តាហ៍ ការលាងឈាមក៏មានផលប៉ះពាល់ផងដែរ ដូចជាអស់កម្លាំង ឈឺសាច់ដុំ និងអាចប៉ះពាល់ដល់ប្រព័ន្ធសរីរាង្គផ្សេងទៀត
ការវះកាត់ផ្លាស់ប្តូរតម្រងនោម
ការវះកាត់ផ្លាស់ប្តូរតម្រងនោមច្រើនតែទទួលបានលទ្ធផលល្អទាក់ទងនឹងគុណភាពជីវិត។ អ្នកជំងឺអាចត្រលប់មកប្រើប្រាស់ជីវិតធម្មតាវិញបានស្ទើតែ១០០% ទោះជាយ៉ាងក៏ដោយ អ្នកជំងឺត្រូវតែបន្តប្រើថ្នាំដែលការពារភាពស៊ាំ ដើម្បីកាត់បន្ថយហានិភ័យនៃការបដិសេធនៃតម្រងនោមថ្មី
អត្រារស់រានមានជីវិត និងលទ្ធផលរយៈពេលវែង
ការលាងឈាម
ទោះបីជាការលាងឈាមអាចជួយសង្គ្រោះជីវិតមនុស្សក្នុងរយៈពេលខ្លីក៏ដោយ ប៉ុន្តែមានដែនកំណត់លើអាយុជីវិតរបស់តម្រងនោមដែលនៅសល់ រួមទាំងការកើនឡើងហានិភ័យនៃផលវិបាកដូចជាជំងឺបេះដូង និងជំងឺសរសៃឈាម
ការវះកាត់ផ្លាស់ប្តូរតម្រងនោម
អ្នកដែលផ្លាស់ប្តូរតម្រងនោមច្រើនតែមានអត្រារស់រានមានជីវិតបានយូរជាង ទាំងនេះអាស្រ័យលើកត្តាផ្សេងៗដូចជាការថែទាំក្រោយការប្តូរសរីរាង្គ និងការអនុវត្តតាមការណែនាំរបស់វេជ្ជបណ្ឌិត
ការចំណាយផ្នែកហិរញ្ញវត្ថុ
ការលាងឈាម
មានការចំណាយខ្ពស់ និងត្រូវការធ្វើជាបន្តបន្ទាប់ពេញមួយជីវិត ការចំណាយសរុបអាចខ្ពស់ជាងការប្តូរតម្រងនោម ជាពិសេសប្រសិនបើត្រូវប្រើសេវាកម្មក្នុងរយៈពេលយូរ
ការវះកាត់ផ្លាស់ប្តូរតម្រងនោម
ទោះបីជាការប្តូរតម្រងនោមដំបូងមានតម្លៃថ្លៃក៏ដោយ ការចំណាយខ្ពស់ក្នុងពេលដំបូង ប៉ុន្តែក្នុងរយៈពេលវែង ការចំណាយសរុបតែងតែទាបជាងការលាងឈាម
ប្រភព៖
ពត៌មានវិភាគដែលបានមកពីការស្រាវជ្រាវនិងការវាយតម្លៃដែលរួមក្នុងអំឡុងឆ្នាំ ២០១០-២០២០ នៃអង្ការដូចជា អង្ការសុខភាពពិភពលោក (WHO) និងមូលនិធិតម្រងនោមជាតិ (National Kidney Foundation – NKF)
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលផ្លាស់ប្តូរឈាមតម្រងនោម, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
- Readers Rating
- Rated 5 stars
5 / 5 (Reviewers) - Spectacular
- Your Rating