![](https://www.vejthani.com/wp-content/uploads/2025/02/health-article-kher-minimally-invasive-surgery-mis-publ-2025-02-13-1.png)
![](https://www.vejthani.com/wp-content/uploads/2025/02/health-article-kher-minimally-invasive-surgery-mis-publ-2025-02-13-1.png)
អ្នកជំងឺដែលមានបញ្ហាត្បៀតសន្ទះបេះដូង ឬលេចធ្លាយ មិនចាំបាច់ធ្វើការវះកាត់បើកទ្រូងដែលមានមុខរបួសធំៗ និងត្រូវសម្រាកព្យាបាលរយៈពេលយូរទៀតហើយ ព្រោះបច្ចុប្បន្នមានជម្រើសព្យាបាលថ្មីគឺ ការវះកាត់មុខរបួសតូច (Minimally Invasive Surgery, MIS) ដែលត្រូវបានគេចាត់ទុកថាជាការច្នៃប្រឌិតកម្រិតខ្ពស់ដែលកាត់បន្ថយការឈឺចាប់ និងធ្វើឱ្យអ្នកជំងឺជាសះស្បើយបានលឿនជាងមុន
លោកបណ្ឌិត DR. CHAWAKORN LEAMPRIBOON វេជ្ជបណ្ឌិតឯកទេសវះកាត់បេះដូង នៃមន្ទីរពេទ្យវេជ្ជថានី បានពន្យល់ថា ជំងឺសន្ទះបេះដូង គឺជាបញ្ហាសុខភាពដ៏សំខាន់មួយ ជាពិសេសនៅក្នុងក្រុមមនុស្សចាស់ ដោយសារតែជំងឺនេះច្រើនតែបង្កឡើងដោយការខូចខាតសន្ទះបេះដូងទៅតាមអាយុដែលកើនឡើង រួមទាំងមូលហេតុផ្សេងៗទៀត ដូចជាជំងឺបេះដូង rheumatic ការឆ្លងមេរោគនៃសន្ទះបេះដូង ឬភាពមិនប្រក្រតីនៃសន្ទះបេះដូងពីកំណើត ដោយជំងឺសន្ទះបេះដូងអាចបែងចែកជា២ប្រភេទធំៗ៖
- ក្រិនសន្ទះបេះដូង៖ នេះបណ្តាលមកពីសន្ទះបេះដូងក្រាស់ឬរឹងខ្លាំងពេក ធ្វើឱ្យមិនអាចបើកបានពេញលេញ បង្កឱ្យឈាមហូរឆ្លងកាត់កាន់តែពិបាក
- សន្ទះបេះដូងលេចធ្លាយ៖ នេះបណ្តាលមកពីសន្ទះបេះដូងបិទមិនជិត ធ្វើឱ្យឈាមហូរត្រឡប់ទៅប្រអប់បេះដូងដែលទើបនឹងបូមចេញ
ការវះកាត់ជួសជុលសន្ទះបេះដូង គឺជាការព្យាបាលដ៏សំខាន់មួយសម្រាប់អ្នកជំងឺដែលមានសន្ទះបេះដូងមិនអាចដំណើរការតាមធម្មតាបាន។ បើមិនបានព្យាបាលទេ វាអាចនាំឱ្យមានជំងឺខ្សោយបេះដូងបាន ដោយការវះកាត់ជួសជុលសន្ទះបេះដូងអាចធ្វើបានដោយ វិធីពីរយ៉ាងគឺ៖ ការវះកាត់បែបបើក (Open Surgery) ជាវិធីសាស្ត្រវះកាត់ស្តង់ដារដែលប្រើជាយូរយារណាស់មកហើយ ទោះជាយ៉ាងណាក៏ដោយ ការវះកាត់បែបនេះទាមទារការវះកាត់វែងនៅកណ្តាលទ្រូង និងការវះកាត់ដើម្បីញែកឆ្អឹងទ្រូង ធ្វើឪ្យអ្នកជំងឺដែលទទួលបានការព្យាបាលដោយវិធីនេះត្រូវសម្រាកព្យាបាលក្នុងរយៈពេលយូរ និងមានការឈឺចាប់ខ្លាំងបន្ទាប់ពីការវះកាត់
វិធីសាស្រ្តមួយផ្សេងទៀតដែលមានប្រជាប្រិយភាពប៉ុន្តែអាចកាត់បន្ថយចំនុចកំណត់ទាំងនេះបាន គឺជាការវះកាត់មុខរបួសតូច (Minimally Invasive Surgery, MIS) វេជ្ជបណ្ឌិតនិងប្រើឧបករណ៍វះកាត់ដែលត្រូវបានរចនាឡើងឱ្យវែងជាងធម្មតា និងវះកាត់តាមរយៈឆ្អឹងជំនីផ្នែកខាងស្តាំ បន្ទាប់មកប្រើកាមេរ៉ាវីដេអូដាក់បញ្ចូលតាមរន្ធតូចមួយ ដើម្បីពង្រីករូបភាព ដែលធ្វើឱ្យវាអាចមើលឃើញរូបភាពបានច្បាស់ដោយប្រើប្រព័ន្ធ 3D និងដាក់ខ្សែម៉ាស៊ីនសួតនិងម៉ាស៊ីនបេះដូងសិប្បនិម្មិតចូលតាមតំបន់ក្រលៀនទៅកាន់សរសៃឈាម ដើម្បីជួយទ្រទ្រងមុខងារនៃសួត និងបេះដូង បន្ទាប់មក គ្រូពេទ្យវះកាត់អាចបញ្ឈប់ចង្វាក់បេះដូងបណ្តោះអាសន្ន និងជួសជុល ឬប្លាស់ប្ដូរសន្ទះបេះដូងដោយសុវត្ថិភាព
ការវះកាត់បេះដូងដោយកាមេរ៉ា Endoscopic មានសុវត្ថិភាពដូចការវះកាត់បែបបុរាណ ប៉ុន្តែវាជួយឱ្យអ្នកជំងឺមានការឈឺចាប់តិចជាងមុន ជាសះស្បើយលឿនជាងមុន អាចត្រលប់ទៅជីវិតប្រចាំថ្ងៃបាន និងអាចធ្វើការបានលឿនជាងធម្មតា កាត់បន្ថយចំនួនថ្ងៃដែលចំណាយក្នុងមន្ទីរពេទ្យ ហើយសំខាន់ វាអាចបង្កើនភាពជោគជ័យនៃការវះកាត់ក្នុងចំណោមអ្នកជំងឺវ័យចំណាស់ដែលមានជំងឺច្រើនរួមគ្នា ហើយមានហានិភ័យខ្ពស់
“យើងអាចកាត់បន្ថយពេលវេលានៃការស្តារនីតិសម្បទាមកត្រឹមពីរបីសប្តាហ៍ប៉ុណ្ណោះ កាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ និងកាត់បន្ថយការបាត់បង់ឈាមបន្ថែមទៀត ដែលត្រូវបានចាត់ទុកថាជាអត្ថប្រយោជន៍ដ៏អស្ចារ្យសម្រាប់អ្នកជំងឺ ជាពិសេសនៅក្នុងសម័យនេះ ការជាសះស្បើយលឿនជារឿងសំខាន់” វេជ្ជបណ្ឌិត CHAWAKORN បានពោលបែបនេះ
ទោះជាយ៉ាងណាក៏ដោយ មនុស្សភាគច្រើនចាត់ទុកការវះកាត់បេះដូងជាការវះកាត់ដែលមានហានិភ័យខ្ពស់ ដូច្នេះហើយទើបអ្នកជំងឺមានការព្រួយបារម្ភ និងមិនហ៊ានទៅរកការព្យាបាល ប៉ុន្តែជាមួយនឹងបច្ចេកវិជ្ជា និងភាពជំនាញរបស់វេជ្ជបណ្ឌិតវះកាត់ ការវះកាត់បេះដូងលែងគួរឱ្យខ្លាចទៀតហើយ រឿងសំខាន់ជាងនេះគឺ អ្នកទទួលការវះកាត់កាន់តែឆាប់ ការព្យាបាលនឹងកាន់តែមិនស្មុគស្មាញ
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលបេះដូង, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
- Readers Rating
- Rated 5 stars
5 / 5 (Reviewers) - Spectacular
- Your Rating