"ជំងឺរលាកស្រោមខួរឆ្អឹងខ្នង" ដែលជាពេជឃាតដ៏សាហាវ - Vejthani Hospital | JCI Accredited International Hospital in Bangkok, Thailand.

អត្ថបទសុខភាព

“ជំងឺរលាកស្រោមខួរឆ្អឹងខ្នង” ដែលជាពេជឃាតដ៏សាហាវ

Share:

`ការឈឺខ្នង ឬស្ពឹកនៅចុងម្រាមដៃ ដំបូងវាហាក់ដូចជារឿងតូចតាច ប៉ុន្តែវាអាចជាសញ្ញាព្រមាននៃ “ជំងឺរលាកស្រោមខួរឆ្អឹងខ្នង” ដែលជាជំងឺធ្ងន់ធ្ងរមួយ​ ដែលប៉ះ`ពាល់ដល់ដំណើរការនៃខួរឆ្អឹងខ្នង ប្រសិនបើទុកចោលមិនបានព្យាបាល រោគ​សញ្ញា​អាច​ក្លាយ​ទៅ​ជា​ធ្ងន់ធ្ងរ​រហូត​ដល់​ខ្វិន ឬ​អាច​ប៉ះពាល់ដល់អាយុជីវិតបាន

វេជ្ជបណ្ឌិត Dr. KITIDATE BOONCHAI វេជ្ជបណ្ឌិតវះកាត់ឆ្អឹង ឯកទេសជំងឺឆ្អឹងខ្នង នៃមន្ទីរពេទ្យវេជ្ជថានី បាននិយាយថា ជំងឺរលាកស្រោមខួរឆ្អឹងខ្នង (Transverse Myelitis) គឺជាជំងឺដែលបណ្តាលមកពីការរលាកនៃខួរឆ្អឹងខ្នង ដែលមានតួនាទីសំខាន់ក្នុងការបញ្ជូនសញ្ញាសរសៃប្រសាទរវាងខួរក្បាល និងរាងកាយ។ ការរលាកនេះអាចប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ បណ្តាលឱ្យអ្នកជំងឺចាប់ផ្តើមស្ពឹក និងខ្សោយនៅជើងទាំងពីរ ដែលនឹងរាលដាលបន្តិចម្តងៗដល់ជើងទាំងសងខាង ក្នុងករណីខ្លះ វាអាចមានការឈឺខ្នងស្រួចស្រាលនាំមកមុន បន្ទាប់ពីនោះជើងនឹងចុះខ្សោយបន្តិចម្តងៗ រហូតដល់​ពិការ​មិន​អាច​ដើរ​បាន និងមិនអាចបត់ជើងបាន។ រោគសញ្ញាទាំងនេះជាធម្មតាកាន់តែអាក្រក់ទៅៗក្នុងរយៈពេលពីពីរបីម៉ោងឬច្រើនថ្ងៃ អ្នកជំងឺក៏អាចមានគ្រុនក្តៅ បាត់បង់ចំណង់អាហារ ឈឺក្បាល និងឈឺកផងដែរ

មូលហេតុនៃជំងឺរលាកស្រោមខួរឆ្អឹងខ្នង អាចកើតឡើងចំពោះមនុស្សគ្រប់ភេទ និងគ្រប់វ័យ ហើយកម្រទាក់ទងនឹងហ្សែន ឬគ្រួសារ វាអាចកើតឡើងដោយសារមូលហេតុផលជាច្រើនដូចជា៖

  • ជំងឺប្រព័ន្ធភាពស៊ាំដូចជា ជំងឺក្រិនស្រោមសរសៃប្រសាទ (Multiple Sclerosis) ឬជំងឺ SLE ឬចំពោះអ្នកជំងឺដែលមានប្រវត្តិទទួលថ្នាំបង្ការពីមុន
  • ការឆ្លងមេរោគដូចជា មេរោគអេដស៍ ជំងឺអ៊ប៉ស វីតាស (herpes vitus) ជំងឺអ៊ប៉សសាមញ្ញ (herpes simple) EBV ឬប៉ូលីយ៉ូវីរូស (poliovirus) ជាដើម
  • ការឆ្លងមេរោគបាក់តេរីដូចជារោគស្វាយ (Syphilis)
  • ការឆ្លងមេរោគជាមួយប៉ារ៉ាស៊ីតឬផ្សិត

ការធ្វើរោគវិនិច្ឆ័យជម្ងឺរលាកស្រោមខួរឆ្អឹងខ្នង ជាធម្មតាគ្រូពេទ្យនិងចាប់ផ្តើមដោយការសាកសួរអំពីរោគសញ្ញា ប្រវត្តិសុខភាព រួមជាមួយនឹងការវាយតម្លៃមុខងារប្រព័ន្ធប្រសាទ តាមរយៈការធ្វើតេស្តដូចជា ការថតរូបភាពអនុភាពម៉ាញេទិក (MRI) នឹងជួយឱ្យគ្រូពេទ្យអាចមើលឃើញការរលាកនៅក្នុងខួរឆ្អឹងខ្នង ស្រោមសរសៃប្រសាទដែលខូច និងភាពមិនប្រក្រតីផ្សេងទៀត ដែលអាចប៉ះពាល់ដល់ខួរឆ្អឹងខ្នង ឬសរសៃឈាម ការចោះទឹកខួរឆ្អឹងខ្នង (Lumbar Puncture) ដើម្បីពិនិត្យរកការឆ្លងមេរោគ ឬជួយវាយតម្លៃ ប្រូតេអ៊ីន និងកោសិកាឈាមសដែលអាចរកឃើញច្រើនជាងមនុស្សទូទៅ និងការធ្វើតេស្តឈាមរបស់អ្នកជំងឺដើម្បីរកមើលមេរោគដែលបណ្តាលឱ្យរលាកឆ្អឹងខ្នង

ការព្យាបាលជម្ងឺរលាកស្រោមខួរឆ្អឹងអាស្រ័យទៅលើមូលហេតុ និងភាពធ្ងន់ធ្ងរនៃរោគសញ្ញា ឧទាហរណ៍ ប្រសិនបើវាបណ្តាលមកពីការឆ្លងមេរោគ និងត្រូវការថ្នាំប្រឆាំងមេរោគ ប៉ុន្តែប្រសិនបើបណ្តាលមកពីប្រព័ន្ធការពាររាងកាយមិនប្រក្រតីក្នុងដំណាក់កាលស្រួចស្រាវ ចាំបាច់ត្រូវប្រើថ្នាំស្តេរ៉ូអ៊ីតកំរិតខ្ពស់តាមសរសៃឈាម ប៉ុន្តែប្រសិនបើរោគសញ្ញាមិនប្រសើរឡើងទេ ចាំបាច់ត្រូវធ្វើការផ្លាស់ប្ដូរប្លាស្មា សម្រាប់ការព្យាបាលក្នុងរយៈពេលវែងអាស្រ័យលើលទ្ធផលនៃការធ្វើតេស្តឈាម។ ប្រសិនបើ​រក​ឃើញ​ថាមានការរើឡើងនៃ​ជំងឺ នោះ​និង​មាន​ឱកាសត្រលប់​​មកកើតឡើង​វិញ​ម្ដង​ទៀត​ អ្នកជំងឺទាំងនេះចាំបាច់ត្រូវទទួលថ្នាំសង្កត់ប្រព័ន្ធភាពស៊ាំយ៉ាងហោចណាស់ ៣-៥ឆ្នាំ

ទោះជាយ៉ាងណាក៏ដោយ ជំងឺរលាកស្រោមខួរឆ្អឹងខ្នងនៅមិនទាន់មានវិធីការពារនោះទេ ប៉ុន្តែការថែទាំសុខភាពរបស់អ្នក ដូចជាការទទួលទានអាហារដែលមានជីវជាតិ ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ និងជៀសវាងការឆ្លងមេរោគ អាចជួយកាត់បន្ថយហានិភ័យនៃជំងឺបាន

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលឆ្អឹងខ្នង, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

  • Readers Rating
  • Rated 5 stars
    5 / 5 (2 )
  • Your Rating