5 ការយល់ខុសអំពីក្រពេញប្រូស្តាតរីកធំ ដែលអ្នកប្រហែលជាមិនដឹង - Vejthani Hospital | JCI Accredited International Hospital in Bangkok, Thailand.

អត្ថបទសុខភាព

5 ការយល់ខុសអំពីក្រពេញប្រូស្តាតរីកធំ ដែលអ្នកប្រហែលជាមិនដឹង

Share:

ក្រពេញប្រូស្តាតរីកធំ (Benign Prostatic Hyperplasia, BPH) គឺជាជំងឺដែលរកឃើញច្រើនបំផុតក្នុងបុរសវ័យកណ្តាលដល់វ័យចំណាស់។ ទោះបីជាវាជាបញ្ហាសុខភាពដែលរកឃើញច្រើនក៏ដោយ ប៉ុន្តែនៅតែមានការយល់ច្រលំជាច្រើនដែលអាចនាំឱ្យមនុស្សជាច្រើនធ្វេសប្រហែសក្នុងការថែរក្សាខ្លួនឯង ឬព្រួយបារម្ភខ្លាំងពេក

Q តើក្រពេញប្រូស្តាតរីកធំគឺជាមហារីកមែនទេ?

ក្រពេញប្រូស្តាតរីកធំ មិនមែនជាមហារីកទេ ហើយក៏មិនបង្កើនហានិភ័យនៃការវិវត្តទៅជាមហារីកក្រពេញប្រូស្តាតផងដែរ ប៉ុន្ដែលក្ខខណ្ឌទាំងពីរអាចកើតឡើងរួមគ្នាក្នុងករណីមួយចំនួន

Q. ក្រពេញប្រូស្តាតរីកធំកើតឡើងតែចំពោះមនុស្សចាស់មែនទេ?

ទោះបីជាក្រពេញប្រូស្តាតរីកធំ ច្រើនកើតមានចំពោះបុរសដែលមានអាយុលើសពី 50 ឆ្នាំក៏ដោយ បុរសដែលមានអាយុ 40 ឆ្នាំក៏អាចចាប់ផ្តើមមានរោគសញ្ញាបានដែរ ជាពិសេសប្រសិនបើមានកត្តាហានិភ័យដូចជាហ្សែន ឬអាកប្បកិរិយាសុខភាពមិនល្អ

Q រោគសញ្ញាតូចតាចមិនត្រូវការការព្យាបាលទេ?

រោគសញ្ញាតិចតួចដូចជានោមញឹកញាប់នៅពេលយប់ វាហាក់ដូចជាមិនធ្ងន់ធ្ងរទេ។ ប៉ុន្តែ​ប្រសិនបើ​មិន​បាន​ព្យាបាល​ទេ វា​អាច​ប៉ះពាល់​ដល់​គុណភាព​ជីវិត​របស់​អ្នក និង​នាំ​ឱ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត​ដូចជា​រលាក​ប្លោកនោម ឬ​ខ្សោយ​តម្រងនោម​

Q ការថែរក្សាខ្លួនឯងមិនមានផលដល់ការការពារក្រពេញប្រូស្តាតរីកធំ

អាកប្បកិរិយាផ្នែកសុខភាព ដូចជាកាត់បន្ថយអាហារដែលមានជាតិខ្លាញ់ ការធ្វើលំហាត់ប្រាណ និងការពិសារទឹកក្នុងបរិមាណត្រឹមត្រូវ វាអាចជួយកាត់បន្ថយហានិភ័យ និងបន្ថយរោគសញ្ញានៃក្រពេញប្រូស្តាតរីកធំបាន

Q. តើក្រពេញប្រូស្តាតរីកធំតែងតែត្រូវព្យាបាលដោយការវះកាត់មែនទេ?

ការព្យាបាលមានវិធីសាស្រ្តជាច្រើន រួមទាំងការប្រើថ្នាំ និងការកែប្រែអាកប្បកិរិយា ឬបច្ចេកវិទ្យាដែលមិនចាំបាច់វះកាត់ដូចជា Rezum Water Vapor Therapy ដែលវេជ្ជបណ្ឌិតប្រើឧបករណ៍ និងកាមេរ៉ាបញ្ចូលតាមបង្ហួរនោមទៅក្នុងក្រពេញប្រូស្តាត បន្ទាប់មក បាញ់ចំហាយទឹក​ដែលមាន​សីតុណ្ហភាព 106អង្សា​សេ ចូលទៅក្នុង​ក្រពេញ​ប្រូ​ស្តា​ត​​ប្រហែល ៦-១០​ដង ម្ដងមានរយៈពេល ​៩​វិនាទី នេះ​ជា​វិធី​សុវត្ថិភាព​ដែល​ចំណាយពេល​ត្រឹមតែ ១០-១៥ នាទី​ប៉ុណ្ណោះ​ មិនចាំបាច់ស្នាក់នៅមន្ទីរពេទ្យ និងមិនបណ្តាលឱ្យមានផលប៉ះពាល់បន្ទាប់ពីការព្យាបាលដូចជាការវះកាត់នោះទេ

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលសុខភាពបុរស និងប្រព័ន្ធបង្ហូរនោម, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

  • Readers Rating
  • Rated 4.8 stars
    4.8 / 5 (2 )
  • Your Rating