![](https://www.vejthani.com/wp-content/uploads/2025/02/timg-health-article-khmer-norovirus-publ-2025-02-13-1.png)
![](https://www.vejthani.com/wp-content/uploads/2025/02/timg-health-article-khmer-norovirus-publ-2025-02-13-1.png)
ក្នុងអំឡុងពេលនេះ មានសេចក្តីរាយការណ៍ព័ត៌មានអំពីការផ្ទុះឡើងនៃមេរោគ norovirus នៅក្នុងតំបន់មួយចំនួននៃប្រទេសចិន វាបានបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមសាធារណជន និងអ្នកជំនាញផ្នែកថែទាំសុខភាពនៅជុំវិញពិភពលោក។ មេរោគនេះគឺជាមូលហេតុចម្បងនៃការឆ្លងមេរោគប្រព័ន្ធរំលាយអាហារ រួមទាំងរាគ ក្អួត និងឈឺពោះធ្ងន់ធ្ងរ ហើយវាក៏រីករាលដាលយ៉ាងឆាប់រហ័ស និងធន់នឹងស្ថានភាពបរិស្ថានផងដែរ។ នេះធ្វើឱ្យ norovirus ងាយឆ្លងនៅក្នុងសហគមន៍ សាលារៀន និងកន្លែងធ្វើការ។ ដើម្បីជួយរក្សាអ្នក និងក្រុមគ្រួសាររបស់អ្នកឱ្យមានសុវត្ថិភាពពីការឆ្លង ខាងក្រោមនេះគឺជាវិធី 5 យ៉ាងដើម្បីការពារខ្លួនអ្នកពីមេរោគ norovirus ដែលអាចចាប់ផ្តើមបានពីថ្ងៃនេះ
1. លាងដៃអោយបានស្អាតជានិច្ច
ការលាងដៃគឺជាវិធីបង្ការជំងឺដ៏ងាយស្រួលបំផុត និងល្អបំផុត
- លាងដៃជាមួយសាប៊ូ និងទឹកស្អាតយ៉ាងហោចណាស់ 20 វិនាទី
- ផ្ដោតលើការលាងដៃមុនពេលញ៉ាំ បន្ទាប់ពីប្រើបន្ទប់ទឹកនិងបន្ទាប់ពីប៉ះផ្ទៃដែលអាចមានមេរោគ
- ជែលអាល់កុលមិនអាចសម្លាប់មេរោគ norovirus បានទេ
2. ជៀសវាងការប៉ះមុខរបស់អ្នក
Norovirus អាចចូលទៅក្នុងខ្លួនអ្នកតាមរយៈការប៉ះមាត់ ភ្នែក ឬច្រមុះ
- ជៀសវាងការប៉ះមុខរបស់អ្នកដោយមិនចាំបាច់ ជាពិសេសនៅតំបន់សាធារណៈ
- ប្រើក្រដាសអនាម័យ ឬកន្សែងដៃ នៅពេលដែលអ្នកត្រូវប៉ះមុខរបស់អ្នកដើម្បីការពារការឆ្លងមេរោគ
3. សម្អាត និងសម្លាប់មេរោគលើទីតាំងដែលត្រូវប្រើរួមគ្នា
Norovirus អាចរស់នៅលើផ្ទៃបានច្រើនម៉ោង ឬច្រើនថ្ងៃ
- សម្អាតផ្ទៃដែលប៉ះជាញឹកញាប់ដូចជា សោទ្វារ តេឡេទូរទស្សន៍ តុ និងបញ្ជរ ជាមួយនឹងផលិតផលសម្លាប់មេរោគដែលមានសប៊ូបោកខោអាវឬក្លរីន
- ផ្តោតលើកន្លែងដែលប៉ះញឹកញាប់នៅក្នុងផ្ទះ ឬកន្លែងធ្វើការរបស់អ្នក ដើម្បីការពារមេរោគពីការឡើង
4. ប្រុងប្រយ័ត្នក្នុងពេលទទួលទានអាហារនិងទឹក
អាហារ និងទឹកកខ្វក់ គឺជាបណ្តាញសំខាន់មួយទៀត ដែលមេរោគឆ្លងរាលដាល
- បរិភោគអាហារដែលទើបនឹងចម្អិនថ្មីៗ ជៀសវាងអាហារឆៅ ឬមិនទាន់ឆ្អិន ដូចជាអយស្ទ័រឆៅ
- ពិសារទឹកស្អាតតាមរយៈការចម្រោះ ឬដាំទឹក
- ជៀសវាងការប្រើប្រាស់ចាន ស្លាបព្រា ឬកែវជាមួយអ្នកដទៃ
5. ញែកខ្លួនដោយឡែក និងថែទាំអ្នកជំងឺឱ្យបានត្រឹមត្រូវ
ប្រសិនបើសមាជិកគ្រួសារឈឺដោយ មេរោគ norovirus អ្នកគួរតែអនុវត្តតាមដំបូន្មាននេះ
- ញែកតំបន់អ្នកជំងឺចេញពីផ្នែកផ្សេងៗនៃផ្ទះ
- សម្អាតសម្លៀកបំពាក់ កម្រាលពូក និងវត្ថុដែលអ្នកជំងឺបានប៉ះ ជាមួយនឹងទឹកស្អាត និងសប៊ូបោកខោកអាវឪ្យបានត្រឹមត្រូវ
- ពាក់ស្រោមដៃ និងម៉ាសពេលថែទាំអ្នកជំងឺ ឬសម្អាតកន្លែងដែលមានមេរោគ
ទោះយ៉ាងណាក៏ដោយ បើសិនជាអ្នក ឬសមាជិកគ្រួសារមានរាគ ឬក្អួតធ្ងន់ធ្ងរ អ្នកគួរតែទៅជួបគ្រូពេទ្យជាបន្ទាន់ ដើម្បីធ្វើរោគវិនិច្ឆ័យមូលហេតុ ប្រសិនបើអ្នករកឃើញថាបានឆ្លងមេរោគ norovirus ជៀសវាងការចាកចេញពីផ្ទះ ឬចូលរួមក្នុងសកម្មភាពសាធារណៈ រហូតដល់រយៈពេលនៃការឆ្លង (2-5 ថ្ងៃបន្ទាប់ពីការឆ្លង) បានកន្លងផុតទៅ
មេរោគ Norovirus គឺជាការគំរាមកំហែងមួយដែលអាចការពារបានដោយការអនុវត្តតាមការនែនាំឪ្យបានត្រឹមត្រូវ ទាំងការលាងដៃ ការថែរក្សាអនាម័យក្នុងផ្ទះ និងការបរិភោគអាហារដែលមានសុវត្ថិភាព ជាមួយនឹងព័ត៌មាន និងការអនុវត្តត្រឹមត្រូវ អ្នកអាចកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ និងការពារសុខភាពគ្រួសាររបស់អ្នកយ៉ាងមានប្រសិទ្ធភាព
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលកុមារ, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
- Readers Rating
- Rated 5 stars
5 / 5 (Reviewers) - Spectacular
- Your Rating