ជំងឺសន្ទះបេះដូងអ័រទីក (Aortic valve disease) - Vejthani Hospital | JCI Accredited International Hospital in Bangkok, Thailand.

ជំងឺសន្ទះបេះដូងអ័រទីក (Aortic valve disease)

ទិដ្ឋភាពទូទៅ

ជំងឺសន្ទះបេះដូងអ័រទីក (Aortic valve disease) គឺជាជំងឺដែលប៉ះពាល់ដល់សន្ទះបេះដូងរវាងសរសៃឈាមសំខាន់នៃរាងកាយ (Aorta) និងប្រអប់បេះដូងខាងឆ្វេងផ្នែកខាងក្រោម (Ventricle)សន្ទះបេះដូងអ័រទីក (Aorta) គ្រប់គ្រងលំហូរឈាមដោយធានាថាវាឆ្លងកាត់បេះដូងក្នុងទិសដៅត្រឹមត្រូវពី Ventricle ខាងឆ្វេងទៅអ័រទីក (Aorta)។ ជំងឺសន្ទះបេះដូងអ័រទីក អាចប៉ះពាល់ដល់លំហូរឈាមទៅកាន់ផ្នែកផ្សេងៗនៃបេះដូង និងរាងកាយ។ 

ប្រភេទនៃ ជំងឺសន្ទះបេះដូងអ័រទីក (Aortic valve disease) រួមមាន៖

  • ជំងឺសន្ទះបេះដូងអ័រទីកក្រិន (Aortic valve stenosis): សន្ទះបេះដូង Aortic មានសភាពក្រាស់និងរឹង ដែលបណ្តាលឱ្យមានការរួមតូចនៃការបើក ជាហេតុធ្វើឪ្យលំហូរឈាមដែរហូរទៅ​កាន់រាង្គកាយមានការធ្លាក់ចុះឬរារាំងទាំងស្រុង
  • ជំងឺ Aortic valve regurgitation: ឈាមហូរថយក្រោយចូលទៅក្នុង ventricle ខាងឆ្វេងដែលជាលទ្ធផលបណ្តាលមកពីសន្ទះបេះដូងអ័រទីក បិទមិនសាកសម

ជំងឺសន្ទះបេះដូងអ័រ​ទីក (Aortic valve disease) អាចមានតាំងពីកំណើត ឬអាចវិវត្តន៍ទៅតាមពេលវេលា ដោយសារតែលក្ខខណ្ឌវេជ្ជសាស្ត្រផ្សេងៗ។ ការវះកាត់ និងការប្រើប្រាស់ថ្នាំគឺជាជម្រើសនៃការព្យាបាលសម្រាប់ជំងឺសន្ទះ​អ័រ​ទីក។ 

រោគសញ្ញា

អ្នកជំងឺ​សន្ទះ​អ័រ​ទីក (Aortic valve disease) ជា​ចម្បង​មិនមាន​រោគ​សញ្ញា​ទេ ប៉ុន្តែ​យូរៗ​ទៅ​វិវត្ត​ទៅជា​ជំងឺ​ដូច​ខាងក្រោម៖

រោគសញ្ញានៃជំងឺសន្ទះបេះដូងអ័រទីកក្រិន (Aortic valve stenosis) រួមមាន:

  • ឈឺទ្រូង ឬតឹងទ្រូង
  • អត្រាជីពចរលឿន
  • ដង្ហើមខ្លី
  • អស់កម្លាំង
  • ហើមកជើង
  • វិលមុខ ឬដួលសន្លប់
  • មានបញ្ហាជាមួយនឹងការឡើងទម្ងន់ (ចំពោះកុមារដែលមានជំងឺសន្ទះបេះដូងអ័រទីកក្រិន)
  • មានបញ្ហាជាមួយនឹងការបំបៅ (ចំពោះកុមារដែលមានជំងឺសន្ទះបេះដូងអ័រទីកក្រិន)

រោគសញ្ញានៃជំងឺ Aortic regurgitation អាចរួមមានៈ

  • ឈឺទ្រូង ឬតឹងទ្រូង
  • ដង្ហើមខ្លី
  • ដួលសន្លប់ក្នុងពេលហាត់ប្រាណខ្លាំងពេក
  • ញ័រទ្រូង
  • វិលមុខ
  • ហើមកជើង

ប្រសិនបើអ្នកជំងឺមានសញ្ញា និងរោគសញ្ញានៃជំងឺសន្ទះបេះដូងអ័រ​ទីក (Aortic valve disease) ជាពិសេសការឈឺទ្រូងស្រួចស្រាលនោះចាំបាច់ត្រូវការ ការព្យាបាលបែបសង្គ្រោះបន្ទាន់។ បើមិនដូច្នេះទេ ប្រសិនបើអ្នកជួបប្រទះនឹងការដកដង្ហើមខ្លី ហត់នឿយអំឡុងពេលហាត់ប្រាណ ឬមានអារម្មណ៍ថាបេះដូងលោតញាប់ ឬចង្វាក់បេះដូងលោតខុសចង្វាក់ សូមណាត់ជួបគ្រូពេទ្យជំនាញ។

មូលហេតុ

ជំងឺសន្ទះបេះដូងអ័រទីក (Aortic valve disease) ក៏អាចវិវឌ្ឍទៅតាមអាយុអ្នកដោយសារហេតុផលដូចខាងក្រោម:

  • ពិការភាពបេះដូងពីកំណើត: ពិការភាពនៃរចនាសម្ព័ន្ធនៃបេះដូងដែលមានតាំងពីកំណើត
  • ការផ្លាស់ប្តូរនៃបេះដូងទៅតាមអាយុ: នៅពេលដែលអាយុកាន់តែច្រើន សន្ទះកាន់តែក្រាស់និងបាត់បង់ភាពបត់បែន
  • ការ​ឆ្លង​មេរោគនៅ​ក្នុង​សន្ទះ​បេះដូង ដែល​ហៅ​ម្យ៉ាង​ទៀត​ថា​ជំងឺ​រលាក​ស្រោម​បេះដូង​ពីការឆ្លងមេរោគ
  • សម្ពាធ​ឈាម​ខ្ពស់
  • របួសដល់បេះដូង

កត្តាហានិភ័យ

កត្តាហានិភ័យនៃជំងឺសន្ទះបេះដូងអ័រទីក (Aortic valve disease) រួមមាន:

  • អាយុ: នៅពេលដែរកាន់តែចាស់ទៅ កាល់ស្យូមនិងទៅកកកុញទៅនិងសន្ទះបេះដូងអ័រទីក ដែរជាហេតុបណ្តារឪ្យសន្ទះបេះដូងអ័រទីកមានភាពរឹងនិងតូចជាងមុន
  • ពិការភាពពីកំណើត: ពិការភាពបេះដូងពីកំណើត អ្នកជំងឺដែលមានពិការភាពបេះដូងពីកំណើតមានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺសន្ទះបេះដូងអ័រទីក (Aortic valve disease)
  • បញ្ហាបេះដូង: ការរឆ្លងមេរោគនៃជាលិកាប្រអប់បេះដូងនិងសន្ទះបេះដូង (រលាកស្រទាប់បេះដូង) អាចបណ្តារឪ្យសន្ទះបេះដូងអ័រទីកខូចខាតបាន
  • ជំងឺគ្រុន Rheumatic: ជំងឺស្ទះសរសៃឈាមអាកទែ ដែលជាទម្រង់នៃជំងឺសន្ទះបេះដូងអ័រទីក អាចបណ្តាលមកពីផលវិបាកនៃជំងឺរលាកបំពង់ក (strep throat)។ ជំងឺបេះដូង Rheumatic គឺជាពាក្យវេជ្ជសាស្រ្តសម្រាប់ការខូចខាតសន្ទះបិទបើកបេះដូងដែលកើតឡើងដោយជំងឺគ្រុនក្តៅ។
  • ប្រវត្តិនៃការព្យាបាលដោយវិទ្យុសកម្មនៅលើទ្រូង: អ្នកជំងឺដែលមានប្រវត្តិព្យាបាលដោយវិទ្យុសកម្ម មានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺសន្ទះបេះដូងអ័រទីក
  • ភាពខុសប្រក្រតីនៃជាលិកាបេះដូង: រោគសញ្ញា Marfan ភាពខុសប្រក្រតីនៃជាលិកាដែរពាក់ព័ន្ធអាចបង្កើនហានិភ័យ ឬជាជំងឺសន្ទះបេះដូងអ័រទីក
  • ជំងឺតម្រងនោមរ៉ាំរ៉ៃ: អ្នកជំងឺដែលមានជំងឺតម្រងនោមរ៉ាំរ៉ៃអាចបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺសន្ទះបេះដូងអ័រទីក