មជ្ឈមណ្ឌលផ្លាស់ប្តូរជង្គង់ដោយមនុស្សយន្ត
“Robotic Assisted Surgery” ដែលជាជំនួយការសំខាន់ក្នុង “ការវះកាត់ផ្លាស់ប្តូរជង្គង់”
“ជំងឺសឹកក្បាលជង្គង់” គឺជាបញ្ហាចម្បងមួយសម្រាប់មនុស្សចាស់ ដែលបង្ករឪ្យមានការឈឺចាប់ ទុក្ខលំបាក ធ្វើឪ្យប៉ះពាល់ដល់សកម្មភាពក្នុងជីវិតប្រចាំថ្ងៃ បើសិនបណ្តោយឪ្យអាការធ្ងន់ធ្ងរអាចធ្វើឪ្យជង្គង់ខុសលក្ខណះបណ្តារឪ្យពិបាកដើររឺដើរមិនរួចរហូតដល់ត្រូវវះកាត់ នាពេលកន្លងមក មន្ទីរពេទ្យវេចថានីបានប្រើប្រាស់បច្ចេកវិទ្យាក្នុងការវះកាត់ប្តូរជង្គង់សិប្បនិម្មិត និងត្រគាកអស់រយៈពេលជាង 10 ឆ្នាំក្នុងទម្រង់ MIS (Minimal Invasive Surgery) ឬការវះកាត់បែបមុខរបួសតូច ការឈឺចាប់នៃមុខរបួសវះកាត់តិច រួមជាមួយនឹង Computer Assisted Surgery in Total Knee Arthroplasty (CAS) ដើម្បីជួយគ្រូពេទ្យមានព័ត៌មានអំឡុងពេលវះកាត់ ដែរផ្តល់ការវះកាតដែរត្រឹមត្រូវ ច្បាស់លាស់ និងសុវត្ថិភាព កាត់បន្ថយបញ្ហានៃការដាក់សន្លាក់ជង្គង់សិប្បនិម្មិតក្នុងទីតាំងមិនសាកសមរួមទាំងបច្ចេកវិទ្យាក្នុងការធ្វើរោគវិនិច្ឆ័យជំងឺសឹកក្បាលជង្គង់បានកាន់តែលម្អិតហ្មត់ចត់និងត្រឹមត្រូវ ដោយប្រើ Cartigram ដើម្បីប្រាប់ពីការសឹកនៃឆ្អឹងខ្ចីក្នុងសន្លាក់ជង្គង់ រហូតដឹងពីសុខភាពរួមនៃក្បាលជង្គង់ ហើយថ្មីៗនេះការប្រើប្រាស់ “មនុស្សយន្ត” មកជួយក្នុងការវះកាត់ ធ្វើឱ្យកាន់តែច្បាស់លាស់ និងត្រឹមត្រូវ