មជ្ឈមណ្ឌលរៀបចំឯកសារយោងអន្តរជាតិនិងអាកាសចរណ៍ផ្តល់សេវាកម្មធ្វើដំណើរជាច្រើនប្រភេទ រួមទាំងការបន្ថែមទិដ្ឋាការ និងផ្ដល់សេវាអាជីវកម្មដល់អ្នកជំងឺគ្រប់រូបព្រមទាំងក្រុមគ្រួសារផងដែរ។ ទាំងនេះធ្វើឡើងដើម្បីធានាថាអ្នកជំងឺនិងទទួលបានជំនួយយ៉ាងល្អបំផុតសម្រាប់តម្រូវការនៃការធ្វើដំណើរ
មជ្ឈមណ្ឌលឯកសារយោងអន្តរជាតិនិងអាកាសចរណ៍នឹងជួយអ្នកក្នុងការរៀបចំជើងហោះហើរ ការដឹកជញ្ជូន ការស្នាក់នៅ និងការកក់ដំណើរទេសចរណ៍របស់អ្នក ដោយសម្របសម្រួលជាមួយភ្នាក់ងារទេសចរណ៍ដែលបំពេញតាមស្តង់ដារសុវត្ថិភាព និងគុណភាពសេវាកម្មរបស់មន្ទីរពេទ្យ។ សេវាកម្មគ្របដណ្តប់ដោយ៖
សណ្ឋាគារ 111 Residence ជាសណ្ឋាគាររបស់មន្ទីរពេទ្យបានផ្តល់តម្លៃពិសេសក្នុងការមកស្នាក់នៅដល់អតិថិជនរបស់មន្ទីរពេទ្យវេជ្ជថានី។ សូមចុចទីនេះដើម្បីមើលសេវាកម្មនិងអត្រាតម្លៃរបស់យើង។
សេវាកម្ម V FLIGHT របស់យើង ផ្ដល់សេវាកម្ម ការធ្វើដំណើរតាមយន្តហោះផ្តល់ជូននូវសេវាអាកាសចរណ៏វេជ្ជសាស្រ្ត ការបញ្ជូនអ្នកជំងឺតាមរយៈយន្តហោះផ្ទាល់ខ្លួន (Bed-to-Bed Private Air Ambulance) ក្នុងករណីសង្គ្រោះបន្ទាន់និងសេវាកម្មអាកាសចរណ៍ដោយជើងហោះហើរពាណិជ្ជកម្មសម្រាប់ករណីធម្មតា (Non-Emergency Medical Escort)។ ក្រុមការងាររបស់យើងមានបុគ្គលិកផ្នែកវេជ្ជសាស្រ្តដែលមានជំនាញច្បាស់លាស់និងមានបទពិសោធន៍ខ្ពស់ដែលអាចទំនាក់ទំនងបានជារៀងរាល់ថ្ងៃនិង 24 ម៉ោង ដើម្បីផ្តល់នូវសេវាកម្មដែលល្អនិងទាន់ចិត្តបំផុតដល់អ្នកជំងឺដែលត្រូវការ ការព្យាបាលនិងសង្គ្រោះបន្ទាន់ឬការធ្វើមាតុភូមិនិវត្តន៍ទៅស្រុកកំណើតក្រោយពីការព្យាបាលដែលនៅក្នុងទ្វីបអាស៊ីនិងប្រទេសដទៃទៀត។
អ្នកឯកទេសរបស់យើងបានត្រៀមរួចរាល់ 24/7 ដើម្បីពិនិត្យមើលព័ត៌មានអ្នកជំងឺ និងពិចារណាអំពីមធ្យោបាយដឹកជញ្ជូនដ៏ល្អបំផុតដោយផ្អែកលើរបួស ឬជំងឺរបស់អ្នកជំងឺ។ សេវាកម្មនេះរួមមានៈ
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងមកយើងខ្ញុំនៅមជ្ឈមណ្ឌលរៀបចំឯកសារយោងអន្តរជាតិនិងអាកាសចរណ៍មន្ទីរពេទ្យវេជ្ជថានីជាន់ទី 3
ម៉ោងធ្វើការ: ថ្ងៃច័ន្ទ-ថ្ងៃអាទិត្យ ពីម៉ោង 08:00 ព្រឹក ដល់ម៉ោង 8:00 យប់។
អ៊ីម៉ែល: [email protected]
លេខទូរស័ព្ទ: (+66)2-734-0354 ឬ (+66)8-255-2810