ការវាយតម្លៃហានិភ័យនៃការធ្វើដំណើរមុនពេលទទួលសេវាកម្មវេជ្ជសាស្ត្រ - Vejthani

ការវាយតម្លៃហានិភ័យនៃការធ្វើដំណើរមុនពេលទទួលសេវាកម្មវេជ្ជសាស្ត្រ

ការណែនាំនិងការវាយតម្លៃមុនពេលធ្វើដំណើរសម្រាប់ការថែទាំវេជ្ជសាស្ត្រឬការវះកាត់។

I: ធ្វើដំណើរតាមអាកាស

អ្នកត្រូវបានហាមឃាត់ក្នុងការធ្វើដំណើរតាមអាកាសហើយអ្នកត្រូវពិនិត្យជាមួយវេជ្ជបណ្ឌិតរបស់អ្នកដើម្បីមើលថាតើវាមានសុវត្ថិភាព
សម្រាប់អ្នកក្នុងការធ្វើដំណើរប្រសិនបើអ្នកមានលក្ខខណ្ឌទាំងនេះ;

  1. មានការគាំងបេះដូងឬដាច់សរសៃឈាមខួរក្បាល.
  2. មានឧបករណ៍បេះដូងដូចជាឧបករណ៍Pacemakers, Cardiac Resynchronization Therapy (CRT) និង Implantable Cardioverter Defibrillators (ICD)។ កុំភ្លេចយកកាតសម្គាល់អត្តសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកជាមួយអ្នកគ្រប់ពេលវេលា។
  3. មានការឈឺចាប់ពីរោគសញ្ញាខាងក្រោមនេះ
  • ឈឺដើមទ្រូង។
  • ជំងឺណាមួយដែលអ្នកឆ្លងបានយ៉ាងងាយស្រួលដល់អ្នកដទៃ។
  • មានជំងឺច្រមុះធ្ងន់ធ្ងរ ត្រចៀក ឬការឆ្លងមេរោគច្រមុះ។
  • ពិបាកដកដង្ហើម​
  • ជម្ងឺចិត្តសាស្រ្តលើកលែងតែនៅពេលដែលមានការគ្រប់គ្រងយ៉ាងពេញលេញ។
  • ក្តៅខ្លួន 100 អង្សាហ្វារិនហៃ (38 អង្សាសេ) ឬខ្ពស់ជាង។
  • កន្ទួលស្បែក
  • Confusion
  • ស្នាមជាំឬហូរឈាម (ដោយគ្មានរបួសពីមុន)
  • ជំងឺរាកដែលមិនទាន់ជា។
  • ក្អួត
  1. ធ្លាប់វះកាត់ជាពិសេសដូចជា ក្រពះ ខួរក្បាល ភ្នែក ឆ្អឹង ការវះកាត់ឆ្អឹងនិងសន្លាក់​ ឬ របួសក្បាល។
  2. មានរោគសញ្ញាដូចជំងឺគ្រុនផ្តាសាយដែលមានឬមិនមានកើតជំងឺរបេង ដូចជាក្អកញឹកញាប់ ស្រកទម្ងន់ បែកញើសយប់ ហត់នឿយ ក្តៅខ្លួននិងឈឺទ្រូងអស់រយៈពេលជាង 2 សប្តាហ៍។ អ្នកគួរបន្តការព្យាបាលរហូតទាល់តែរោគសញ្ញាទាំងនេះត្រូវបានជាទាំងស្រុង។
  3. មានផ្ទៃពោះរយៈពេល 36 សប្តាហ៍ (ឬ 32 សប្តាហ៍សម្រាប់អ្នកមានកូនភ្លោះពីរឬបី​ ។ ល។ )​។
  • ក្នុងអំឡុងពេលធ្វើដំណើរតាមយន្តហោះ:
  1. កំណកឈាមក្នុងសរសៃឈាមតូចៗអាចកើតឡើងក្នុងអំឡុងពេលហោះហើរចម្ងាយឆ្ងាយ អ្នកគួរតែក្រោកឈរហើយដើរជាទៀងទាត់នៅពេលត្រូវបានអនុញ្ញាតដោយបុគ្គលិកនៅលើយន្តហោះ។ ពត់និងលាងជើងអ្នកជាប្រចាំ (ឧទាហរណ៍រៀងរាល់ 30 នាទី) ដើម្បីឲ្យឈាមរបស់អ្នករត់បានស្រូល។
  2. ប្រសិនបើអ្នកមានហានិភ័យខ្ពស់នៃការមានកំណកឈាមក្នុងសរសៃឈាមវ៉ែន វេជ្ជបណ្ឌិតរបស់អ្នកអាចជួយអ្នកនូវវិធានការដែលអ្នកត្រូវធ្វើមុនពេលហោះហើរ ដែលអាចរួមបញ្ចូលទាំងស្រោមជើងដែលជូយសម្រូលដំនើរឈាម ថ្នាំអាស្ពីរីន ឬ ថ្នា ប្រឆាំងនឹងកំណកឈាម។
  3. ទុកឱសថទាំងអស់របស់អ្នកនៅក្នុងកាបូបដៃរបស់អ្នក។
  4. ផឹកទឹកឱ្យបានច្រើនដើម្បីជួយទប់ស្កាត់ភាពខ្វះជាតិទឹក និង ជួយកាត់បន្ថយស្លេស
  • ក្នុងករណីដែលអ្នកត្រូវការអុកស៊ីសែនក្នុងអំឡុងពេលហោះហើរ អ្នកត្រូវតែស្នើជាមុន។
    អ្នកត្រូវបំពេញទម្រង់ពត៌មានវេជ្ជសាស្រ្តបញ្ជាក់ពីស្ថានភាពបច្ចុប្បន្នរបស់អ្នកនិងហេតុផលដែលត្រូវការអុកស៊ីហ៊្សែនហើយបញ្ជូនទៅ
    ក្រុមហ៊ុនអាកាសចរណ៍។ វាអាចចំណាយពេលប្រហែល 3​​ ទៅ 5
    ថ្ងៃធ្វើការដើម្បីដំណើរការនិងទទួលការយល់ព្រមពីក្រុមហ៊ុនអាកាសចរណ៍។

II: ការរៀបចំមុនការវះកាត់

  • ប្រសិនបើអ្នកមានជម្ងឺខាងក្រោម: ជំងឺសរសៃឈាមបេះដូង / ជំងឺទឹកនោមផ្អែម / ជំងឺលើសឈាម/ជំងឺហឺត / ជំងឺមហារីក ឬ
    ក៏ប្រតិកម្មទៅនឹងថ្នាំណាមួយដែលអ្នកកំពុងប្រើប្រាស់ ការព្យាបាលនិងការធ្វើរោគវិនិច្ឆ័យណាមួយ
    សូមជូនដំណឹងដល់គ្រូពេទ្យជាមុន។
  • ប្រសិនបើអ្នកប្រើថ្នាំប្រឆាំងនឹងការកកឈាម ដូចជាថ្នាំអាស្ពីរីន, Persantin®, Ticlid®, Plavix®, Warfarin,
    Orfarin®, Heparin និងFraxiparine® ថ្នាំបំប៉ននិងវីតាមីនជាពិសេសវីតាមីន E
    អ្នកត្រូវបញ្ឈប់ថ្នាំទាំងនេះយ៉ាងហោចណាស់មួយសប្តាហ៍មុនការវះកាត់ឬដូចបានណែនាំដោយវេជ្ជបណ្ឌិតរបស់អ្នក។
  • ប្រសិនបើអ្នកជក់បារីនិងផឹកស្រាជាប្រចាំសូមឈប់រយៈពេលយ៉ាងហោចណាស់មួយសប្តាហ៍មុនពេលការវះកាត់ដើម្បីកាត់បន្ថយ
    ភាពស្មុកស្មាញ។
  • សូមប្រាប់វេជ្ជបណ្ឌិតរបស់អ្នកមុនពេលធ្វើការវះកាត់ប្រសិនបើអ្នកមានជម្ងឺដែលមានស្រាប់ដែលអ្នកកំពុងប្រើថ្នាំ ឬ​
    អ្នកបានទទួលការវះកាត់ពីមុន។