ទិដ្ឋភាពទូទៅ
ជំងឺសន្ទះបេះដូងអ័រទីក (Aortic valve disease) គឺជាជំងឺដែលប៉ះពាល់ដល់សន្ទះបេះដូងរវាងសរសៃឈាមសំខាន់នៃរាងកាយ (Aorta) និងប្រអប់បេះដូងខាងឆ្វេងផ្នែកខាងក្រោម (Ventricle)។ សន្ទះបេះដូងអ័រទីក (Aorta) គ្រប់គ្រងលំហូរឈាមដោយធានាថាវាឆ្លងកាត់បេះដូងក្នុងទិសដៅត្រឹមត្រូវពី Ventricle ខាងឆ្វេងទៅអ័រទីក (Aorta)។ ជំងឺសន្ទះបេះដូងអ័រទីក អាចប៉ះពាល់ដល់លំហូរឈាមទៅកាន់ផ្នែកផ្សេងៗនៃបេះដូង និងរាងកាយ។
ប្រភេទនៃ ជំងឺសន្ទះបេះដូងអ័រទីក (Aortic valve disease) រួមមាន៖
- ជំងឺសន្ទះបេះដូងអ័រទីកក្រិន (Aortic valve stenosis): សន្ទះបេះដូង Aortic មានសភាពក្រាស់និងរឹង ដែលបណ្តាលឱ្យមានការរួមតូចនៃការបើក ជាហេតុធ្វើឪ្យលំហូរឈាមដែរហូរទៅកាន់រាង្គកាយមានការធ្លាក់ចុះឬរារាំងទាំងស្រុង
- ជំងឺ Aortic valve regurgitation: ឈាមហូរថយក្រោយចូលទៅក្នុង ventricle ខាងឆ្វេងដែលជាលទ្ធផលបណ្តាលមកពីសន្ទះបេះដូងអ័រទីក បិទមិនសាកសម
ជំងឺសន្ទះបេះដូងអ័រទីក (Aortic valve disease) អាចមានតាំងពីកំណើត ឬអាចវិវត្តន៍ទៅតាមពេលវេលា ដោយសារតែលក្ខខណ្ឌវេជ្ជសាស្ត្រផ្សេងៗ។ ការវះកាត់ និងការប្រើប្រាស់ថ្នាំគឺជាជម្រើសនៃការព្យាបាលសម្រាប់ជំងឺសន្ទះអ័រទីក។
រោគសញ្ញា
អ្នកជំងឺសន្ទះអ័រទីក (Aortic valve disease) ជាចម្បងមិនមានរោគសញ្ញាទេ ប៉ុន្តែយូរៗទៅវិវត្តទៅជាជំងឺដូចខាងក្រោម៖
រោគសញ្ញានៃជំងឺសន្ទះបេះដូងអ័រទីកក្រិន (Aortic valve stenosis) រួមមាន:
- ឈឺទ្រូង ឬតឹងទ្រូង
- អត្រាជីពចរលឿន
- ដង្ហើមខ្លី
- អស់កម្លាំង
- ហើមកជើង
- វិលមុខ ឬដួលសន្លប់
- មានបញ្ហាជាមួយនឹងការឡើងទម្ងន់ (ចំពោះកុមារដែលមានជំងឺសន្ទះបេះដូងអ័រទីកក្រិន)
- មានបញ្ហាជាមួយនឹងការបំបៅ (ចំពោះកុមារដែលមានជំងឺសន្ទះបេះដូងអ័រទីកក្រិន)
រោគសញ្ញានៃជំងឺ Aortic regurgitation អាចរួមមានៈ
- ឈឺទ្រូង ឬតឹងទ្រូង
- ដង្ហើមខ្លី
- ដួលសន្លប់ក្នុងពេលហាត់ប្រាណខ្លាំងពេក
- ញ័រទ្រូង
- វិលមុខ
- ហើមកជើង
ប្រសិនបើអ្នកជំងឺមានសញ្ញា និងរោគសញ្ញានៃជំងឺសន្ទះបេះដូងអ័រទីក (Aortic valve disease) ជាពិសេសការឈឺទ្រូងស្រួចស្រាលនោះចាំបាច់ត្រូវការ ការព្យាបាលបែបសង្គ្រោះបន្ទាន់។ បើមិនដូច្នេះទេ ប្រសិនបើអ្នកជួបប្រទះនឹងការដកដង្ហើមខ្លី ហត់នឿយអំឡុងពេលហាត់ប្រាណ ឬមានអារម្មណ៍ថាបេះដូងលោតញាប់ ឬចង្វាក់បេះដូងលោតខុសចង្វាក់ សូមណាត់ជួបគ្រូពេទ្យជំនាញ។
មូលហេតុ
ជំងឺសន្ទះបេះដូងអ័រទីក (Aortic valve disease) ក៏អាចវិវឌ្ឍទៅតាមអាយុអ្នកដោយសារហេតុផលដូចខាងក្រោម:
- ពិការភាពបេះដូងពីកំណើត: ពិការភាពនៃរចនាសម្ព័ន្ធនៃបេះដូងដែលមានតាំងពីកំណើត
- ការផ្លាស់ប្តូរនៃបេះដូងទៅតាមអាយុ: នៅពេលដែលអាយុកាន់តែច្រើន សន្ទះកាន់តែក្រាស់និងបាត់បង់ភាពបត់បែន
- ការឆ្លងមេរោគនៅក្នុងសន្ទះបេះដូង ដែលហៅម្យ៉ាងទៀតថាជំងឺរលាកស្រោមបេះដូងពីការឆ្លងមេរោគ
- សម្ពាធឈាមខ្ពស់
- របួសដល់បេះដូង
កត្តាហានិភ័យ
កត្តាហានិភ័យនៃជំងឺសន្ទះបេះដូងអ័រទីក (Aortic valve disease) រួមមាន:
- អាយុ: នៅពេលដែរកាន់តែចាស់ទៅ កាល់ស្យូមនិងទៅកកកុញទៅនិងសន្ទះបេះដូងអ័រទីក ដែរជាហេតុបណ្តារឪ្យសន្ទះបេះដូងអ័រទីកមានភាពរឹងនិងតូចជាងមុន
- ពិការភាពពីកំណើត: ពិការភាពបេះដូងពីកំណើត អ្នកជំងឺដែលមានពិការភាពបេះដូងពីកំណើតមានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺសន្ទះបេះដូងអ័រទីក (Aortic valve disease)
- បញ្ហាបេះដូង: ការរឆ្លងមេរោគនៃជាលិកាប្រអប់បេះដូងនិងសន្ទះបេះដូង (រលាកស្រទាប់បេះដូង) អាចបណ្តារឪ្យសន្ទះបេះដូងអ័រទីកខូចខាតបាន
- ជំងឺគ្រុន Rheumatic: ជំងឺស្ទះសរសៃឈាមអាកទែ ដែលជាទម្រង់នៃជំងឺសន្ទះបេះដូងអ័រទីក អាចបណ្តាលមកពីផលវិបាកនៃជំងឺរលាកបំពង់ក (strep throat)។ ជំងឺបេះដូង Rheumatic គឺជាពាក្យវេជ្ជសាស្រ្តសម្រាប់ការខូចខាតសន្ទះបិទបើកបេះដូងដែលកើតឡើងដោយជំងឺគ្រុនក្តៅ។
- ប្រវត្តិនៃការព្យាបាលដោយវិទ្យុសកម្មនៅលើទ្រូង: អ្នកជំងឺដែលមានប្រវត្តិព្យាបាលដោយវិទ្យុសកម្ម មានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺសន្ទះបេះដូងអ័រទីក
- ភាពខុសប្រក្រតីនៃជាលិកាបេះដូង: រោគសញ្ញា Marfan ភាពខុសប្រក្រតីនៃជាលិកាដែរពាក់ព័ន្ធអាចបង្កើនហានិភ័យ ឬជាជំងឺសន្ទះបេះដូងអ័រទីក
- ជំងឺតម្រងនោមរ៉ាំរ៉ៃ: អ្នកជំងឺដែលមានជំងឺតម្រងនោមរ៉ាំរ៉ៃអាចបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺសន្ទះបេះដូងអ័រទីក